ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉លគើ ទើក (Volker Türk) បារម្ភខ្លាំងជុំវិញការប្រើយន្តហោះចម្បាំង និងកាំភ្លើងធំ វាយប្រហារលើជនស៊ីវិលនិងតំបន់បេតិកភពណ្ឌពិភពលោក និងអំពាវនាវឱ្យកម្ពុជា-ថៃបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់៕
គណបក្សកម្លាំងជាតិអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ និងសកម្មជនជាប់ឃុំទាំងអស់
គណបក្សកម្លាំងជាតិអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម ឲ្យមានសេរីភាពឡើងវិញដើម្បីបង្ហាញថា ខ្មែរសាមគ្គីជាធ្លុងមួយ។ គណបក្សនេះក៏ប្រកាសថា នឹងដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ទាក់ទងទៅនឹងប្រទេសថៃឈ្លានពានមកលើអធិបតេយ្យភាពប្រទេសកម្ពុជា ដោយទាមទារឲ្យប្រទេសថៃផ្តល់សំណង់ខូចខាតមកកម្ពុជាដែរ។






