ស្លាក: ឆបោកតាមអនឡាញ
ទាសករអាជីវកម្មឆបោកតាមអនឡាញនៅព្រំដែនកម្ពុជា-ថៃត្រូវបានបង្ខាំងក្នុងអគារទោះមានការផ្លោងគ្រាប់បែករបស់យោធាថៃ
ទាសករនៃអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញចម្រុះជាតិសាសន៍ត្រូវបានឧក្រិដ្ឋជនបង្ខាំងទុកនៅបរិវេណអគារក្នុងរមណីយដ្ឋានអូរស្មាច់ នៃខេត្តឧត្តរមានជ័យរបស់លោក លី យ៉ុងផាត់ និងបង្ខំឱ្យពួកគេបម្រើការងារជាអ្នកឆបោកតាមអនឡាញដូចសព្វមួយដង ទោះបីយោធាថៃបន្តទម្លាក់គ្រាប់ផ្លោងឈ្លានពានចូលតំបន់នោះក្ដី។
ជប៉ុនរកឃើញក្រុមហ៊ុនឆបោកតាមអនឡាញ ដែលមានមូលដ្ឋាននៅកម្ពុជា កំពុងគ្រប់គ្រងក្រុមហ៊ុនចំនួន៣ នៅជប៉ុន
អាជ្ញាធរជប៉ុនបានរកឃើញក្រុមហ៊ុនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ដែលមានមូលដ្ឋាននៅកម្ពុជា និងស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានគ្រប់គ្រងក្រុមហ៊ុនចំនួន៣ នៅក្នុងប្រទេសជប៉ុន។ អ្នកឃ្លាំមើលលើកឡើងថា មេខ្លោងឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិត មានបណ្ដាញច្រើននៅតាមបណ្ដាប្រទេសនានា ដែលករណីនេះ ទាមទារឱ្យប្រទេសដែលពាក់ព័ន្ធ ត្រូវបង្កើតកិច្ចសហប្រតិបត្តិការរដ្ឋនឹងរដ្ឋ ដើម្បីកម្ទេចសម្បុកធំ នៃឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ។ក្រុមហ៊ុនចិនមានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលមានឈ្មោះនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការក្លែងបន្លំលំដាប់អន្តរជាតិ និងការជួញដូរមនុស្ស គឺក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Holding Group) បានបង្កើតក្រុមហ៊ុនពាក់ព័ន្ធយ៉ាងហោចណាស់ចំនួន៣ នៅក្នុងប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន...








