ស្លាក: ប៊ុត ប៊ុនតិញ
វេទិកាអ្នកស្ដាប់៖ ការរៀបចំកម្មវិធី “នគរសង្ក្រាន្ដ”
https://youtu.be/p7WZKC7eeZQវេទិកាអ្នកស្ដាប់៖ ការរៀបចំកម្មវិធី "នគរសង្ក្រាន្ដ”លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី ឱ្យរៀបចំកម្មវិធី “នគរសង្រ្កាន្ត” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។ លោកអះអាងថា ការរៀបចំកម្មវិធីនេះ មានគោលបំណងឱ្យពលរដ្ឋបានសប្បាយរីករាយ និងបំភ្លេចទុក្ខកង្វល់នានា។ទោះជាយ៉ាងណា សាធារណជន និងអ្នកនយោបាយប្រឆាំង មួយចំនួន មិនពេញចិត្តចំពោះការរៀបចំកម្មវិធីសប្បាយ ខណៈកម្ពុជាទើបរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ធ្វើឲ្យពលរដ្ឋជាច្រើនបាត់បង់ដីធ្លីផ្ទះសម្បែង ខ្វះស្បៀងអាហារ...







