មេបញ្ជាការភូមិភាគ១ របស់ថៃ បានពង្រឹងកម្លាំងយោធារបស់ខ្លួន នៅតំបន់ព្រំដែនខេត្តស្រះកែវ (Sa Kaeo) ក្នុងពេលដែលស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែគ្មានភាពច្បាស់លាស់ ក្រោយពីមានបទឈប់បាញ់។ ការពង្រឹងកម្លាំងតាមព្រំដែននេះ យោធាថៃបានផ្ដោតទៅលើការត្រៀមយុទ្ធសាស្ត្រទប់ទល់ ការវាយប្រហារ និងការចល័តអាវុធធុនធ្ងន់ជាដើម។ ចំណែកនៅខាងកម្ពុជាវិញ ទាហានបន្តឈរជើង និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន។
សកម្មជនរកឃើញបទល្មើសព្រៃឈើរាប់រយករណីនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់
ពួកគាត់ថា បច្ចុប្បន្ន តំបន់ព្រៃការពារមួយនេះ ហាក់គ្មានមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ឈរជើងការពារទប់ស្កាត់នោះឡើយ ទើបធ្វើឲ្យជនល្មើសចូលកាប់ឈើដោយសេរីបែបនេះ។






