រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដាក់ពាក្យបណ្ដឹងប្រឆាំងមេដឹកនាំនិងយោធាថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្រ្គាម

    0
    61

    រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ដឹកនាំ​ដោយ លោក សម រង្ស៊ី បាន​ពឹង​ពាក់​មេធាវី​អន្តរជាតិ ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​និង​យោធា​ថៃ ដូចជា​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​និង​ផ្សែង​ពុល ការ​សម្លាប់​ជនសុវិល​កម្ពុជា​រួម​ទាំង​កុមារ និង​ការ​ទម្លាក់​គ្រាប់បែក​បំផ្លាញ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ ព្រមទាំង​ប្រាសាទព្រះវិហារ និង​ប្រាសាទ​តា​ក្របី​ជាដើម​។ រដ្ឋាភិបាល​នេះ ក៏​អំពាវនាវ​ឱ្យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បើក​ការ​ត្រួតពិនិត្យ​បឋម ដើម្បី​ធានា​ថា​ការទទួលខុសត្រូវ​នឹង​ត្រូវ​អនុវត្ត ខណៈ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត ពុំបាន​យក​ករណី​ព្រំដែន​កម្ពុជា​-​ថៃ ប្ដឹង​ទៅកាន់​ស្ថាប័ន​អន្តរជាតិ​នៅឡើយ​ទេ។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ