កម្មករ​រោងចក្រ​តវ៉ា​បិទ​ផ្លូវ​ដោយសារ​ថៅកែ​ចិន​មិន​ឱ្យ​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ និង​ជេរ​ប្រមាថ

0
119
ទិដ្ឋភាព​កម្មករ​រោងចក្រ​យីហោ YJC បាន​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិតនៅ​ក្នុងភូមិ​ធ្លក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាល​ពី​ថ្ងៃទី៧ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ កាសែត​កោះសន្តិភាព
ទិដ្ឋភាព​កម្មករ​រោងចក្រ​យីហោ YJC បាន​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិតនៅ​ក្នុងភូមិ​ធ្លក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាល​ពី​ថ្ងៃទី៧ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ កាសែត​កោះសន្តិភាព

កម្មករ​រោងចក្រ​យីហោ YJC បាន​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ ដោយសារ​ថៅកែ​ជនជាតិ​ចិន​មិន​ឱ្យ​កម្មករ​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ​ជាតិ ៧ មករា ព្រមទាំង​ជេរប្រមាថ និង​មិន​បើកប្រាក់​ដំណាច់ឆ្នាំ​ឱ្យ​កម្មករ។

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតនៅ​ក្នុងភូមិ​ធ្លក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

កាសែត​កោះសន្តិភាព​ចុះផ្សាយ​នៅ​ថ្ងៃទី​៧ មករា ដោយ​អះអាង​ថា កម្មករ​-​កម្មការិនី​រោងចក្រ​ដេរ​ស្បែកជើង យីហោ «YJC» ជាង ២០០០​នាក់ បាន​នាំគ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ បណ្ដាល​ឱ្យ​កកស្ទះ​ចរាចរណ៍​អស់​ជាច្រើន​ម៉ោង ហើយ​រហូតដល់​ម៉ោង ១០​កន្លះ​ព្រឹក​ថ្ងៃ​ដដែល ទើប​កម្មករ​រំសាយ​ការ​ប្រមូល​ផ្តុំ​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ