មិនមែនតែក្មេងៗទេ ដែលជក់ចិត្តនឹងបណ្ដាញសង្គម មនុស្សចាស់ក៏ជក់ចិត្តណាស់ដែរ។ អ្នកខ្លះធ្វើអ្វី ក៏គេផ្សាយផ្ទាល់ លើហ្វេសប៊ុកដែរ តាំងពីកំពុងបើកឡាន កំពុងញុំាអាហារ កំពុងជជែកទាស់គ្នា ឬក៏កំពុងយំក៏ដោយចុះ។ តើជំងឺញៀនមួយប្រភេទនេះ ប៉ះពាល់ដល់សង្គមបែបណា? តើយើងអាចចាប់ផ្ដើមគ្រប់គ្រងបណ្ដាញសង្គមបែបណាបាន មុនពេលដែលវាគ្រប់គ្រងយើង? សូមអញ្ជើញទស្សនានាទីផតខាសធ៍ (Podcast) ភាគទី៣ ដូចតទៅ៖







