នៅពេលប្រទេសជាតិមានសង្រ្គាម ពលរដ្ឋខ្មែរងើបឡើងស្រុះគ្នាទូទាំងពិភពលោក។ នេះជារឿងដែលកម្រកើតមានឡើងក្នុងសម័យតេជោ។
មនុស្សម្នានាំគ្នាបរិចាក ទោះតិចក្តីច្រើនក្តី។ គេនាំគ្នាធ្វើបាតុកម្មទូទាំងពិភពលោកប្រឆាំងនឹងសត្រូវឈ្លានពាន។ ក៏ប៉ុន្តែចំពោះអ្នកដឹកនាំប្រទេសវិញ ទោះបីជាមាត់ក្រៅ ស្រែកហៅអោយមានការរួបរួមសាមគី្គក្តី គេនៅតែបន្តធ្វើទុក្ខបុកម្នេញសកម្មជននយោបាយ សកម្មជនបរិស្ថានដដែល។
គេនៅតែយកអ្នកនាំសារជាសត្រូវ។ គេនៅតែរារាំងមិនពលរដ្ឋដឹងការពិត។ទន្ទឹមនឹងនោះ លោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋងើបឡើងផ្តួលរំលំរដ្ឋាភិបាល ដែលលោកចោទថាកំពុងដឹកនាំប្រទេសជាតិជួបគ្រោះមហន្តរាយ។ នាទីផតខាស់ យើងពិភាក្សាគ្នា លើបញ្ហាសំខាន់មួយចំនួនដូចជា៖តើអ្វីទៅជាការរួបរួម? តើអ្នកណាចំណេញពីសង្រ្គាមខ្មែរ ថៃ? តើការអំពាវនាវរបស់លោក សម រង្ស៊ី ត្រូវនឹងកាលៈទេសៈឬទេ?










