“វប្បធម៌​អស់សង្ឃឹម​” ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន

0
42

តើ​លោកអ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ទោះ​ខិតខំ​ប៉ុណ្ណា ក៏​ហាក់ដូចជា​ទៅមុខ​មិន​រួច​ដែរ​ឬទេ?

ខំរៀន​ខ្លាំង ខំធ្វើការ​ខ្លាំង ប៉ុន្តែ​ទីបំផុត​បាន​ត្រឹមតែ​ឱបដៃ​ឈរ​មើល​ឱកាស​ការងារ​ធ្លាក់​ទៅលើ​អ្នក​ដែល​មាន​បក្ខពួក​ខ្សែស្រឡាយ​ទៅវិញ។ នៅក្នុង​សង្គម​មួយ ដែល​មាន​ការ​​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន ដូចជា​កម្មសិទ្ធិ​របស់​គ្រួសារ​ខ្លួន មនុស្ស​ចាប់ផ្តើម​សួរ​ខ្លួនឯង ថា តើ​ការ​ខិតខំ​របស់​ពួកគេ មាន​តម្លៃ​ដែរ​ឬទេ?

អំពើពុករលួយ បក្ខពួក​និយម និង​ការគាបសង្កត់​ជាច្រើន​ឆ្នាំ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទេ វា​ប៉ះពាល់​ដល់​ចិត្ត​មនុស្ស។

យុវជន​ដែល​គ្មាន​បក្ខពួក​ខ្លះ​អស់សង្ឃឹម។ ពួកគេ​ឈប់​សួរ ឈប់​នឹក​ស្រ​ម៉ៃ ឈប់​ជឿ​ថា ខ្លួន​អាច​មាន​អនាគត​វែង​ឆ្ងាយ​ដូច​គេ។

ក្នុង​កម្មវិធី Podcast នា​សប្តាហ៍​នេះ​ដែល​ជា​លើក​ចុង​ក្រោយ​នៃ​ជជែក​រវាង​ លោក ជុន ច័ន្ទបុត្រ និង​លោក សំ ប៉ូលី កិច្ច​​ពិភាក្សា​នេះ​និយាយ​អំពី​ “​វប្បធម៌​អស់សង្ឃឹម​” ក្នុង​សង្គម​កម្ពុជា ដែល​កើតឡើង​ក្រោម​ប្រព័ន្ធ​ដឹកនាំ​បច្ចុប្បន្ន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ