ផតខាសធ៍ [ភាគ ២] ជំងឺ​បាក់ស្បាត​របស់​ខ្មែរ​ The Trauma We Don’t Talk About

0
115

កូន​ខ្មែរ​ម្នាក់ៗ​ សុទ្ធតែ​ឆ្លងកាត់​ជីវិត​រស់​នៅ​ក្រោម​ការ​គាប​សង្កត់​ភ័យ​ខ្លាច​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​ខ្លួន​ គឺ​តាំង​ពី​របប​ខ្មែរ​ក្រហម​ រហូត​មក​ដល់​របប​បច្ចុប្បន្ន​។ មក​ដល់​សព្វថ្ងៃ​នេះ​ទៅ​ហើយ​ មនុស្ស​មួយ​ចំនួន​នៅ​តែ​ប្រកាន់​ឥរិយាបថ​ប្លែកៗ​ដែល​គ្មាន​ជនជាតិ​ណា​ធ្វើ​ដូច​ ដូចជា​គេ​លត់​ជង្គង់​សំពះ​សុំទោស​ អ្នក​ដែល​ធ្លាប់​ចាប់​ខ្លួន​ដាក់​គុក​។

គេ​លើក​សរសើរ​ស្នាដៃ​អ្នក​ដែល​ធ្វើ​អោយ​ខ្លួន​ និង​ប្រទេស​ជាតិ​រង​ទុក្ខវេទនា​ជាដើម។ គេ​ហាក់​ដូចជា​ត្រូវការ​ការ​ស្រលាញ់​ពី​អ្នក​ដទៃ​ រហូត​ខំ​យក​ចិត្ត​គេ​ ខ្លាច​ខ្លួន​ស្លាប់​ទៅ ​មិន​សូវ​មាន​គេ​មក​បុណ្យ​សព​ជាដើម។

ឥរិយាបថ​នេះ​ មើល​ពី​ក្រៅ​ទៅ​ហាក់​ដូចជា​ចម្លែក​ ក៏​ប៉ុន្តែ​វា​អាច​ជា​លទ្ធផល​នៃ​ការ​រង​ទារុណកម្ម​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ជា​ប្រចាំ​ក្នុង​ជីវិត​របស់​ខ្លួន។

សូម​អញ្ជើញ​លោក​អ្នក​នាង​ស្ដាប់​កិច្ចពិភាក្សា​អំពី​រឿង​នេះ​រវាង​លោក​ ជុន ច័ន្ទបុត្រ និង​លោក សំ ប៉ូលី ក្នុង​កម្មវិធី​ផតខាសធ៍​របស់​អាស៊ីសេរី​ ដូចតទៅ!

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ