អ្នកវិភាគ៖ «ការ​រំលាយ​សភា​របស់​ថៃ នឹង​ធ្វើ​ឱ្យ​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា​កាន់តែ​ក្ដៅ​គគុក»

0
60
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណ​លី បាន​លើកឡើង​ថា តាម​រដ្ឋធម្មនុញ្ញ ប្រទេស​ថៃ​នឹង​ត្រូវ​រៀបចំ​ការបោះឆ្នោត​មិន​ឱ្យ​លើស​រយៈពេល​ពី​៤៥-៦០​ថ្ងៃ បន្ទាប់ពី​ព្រះមហាក្សត្រ​ថៃ​បានសម្រេច​នៅ​យប់​ថ្ងៃទី​១១ ខែធ្នូ​នេះ ឱ្យ​រំលាយ​សភា តាម​ការ​ស្នើសុំ​ភ្លាមៗ​របស់​លោក​នាយករដ្ឋមន្ត្រី​លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul​។​

លោក សេង វណ្ណលី បាន​បន្ត​ថា អំឡុង​ពេល​៤៥-៦០​ថ្ងៃនេះ សិទ្ធិ​សម្រេច​ក្នុង​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា នឹង​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​របស់​ក្រុម​យោធា ហើយនឹង​អាច​ធ្វើ​ឱ្យ​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ កាន់តែ​ក្ដៅ​គគុក ប្រសិនបើ​គ្មាន​សម្ពាធ​ពី​មហាអំណាច ឬ​ដំណោះស្រាយ​សមស្រប​ណាមួយ​ពី​អង្គការសហប្រជាជាតិ។

តើ​ការ​រំលាយ​សភាជាតិ​ថៃ​នេះ មានន័យ​យ៉ាងណា? តើ​មានន័យ​ថា ថៃ​ត្រូវ​បន្ថយ​ដៃ​ដើម្បី​ងាក​មក​រៀបចំ​បោះឆ្នោត ឬក៏​ទុក​ឱ្យ​ក្រុម​យោធា​ថៃ​បង្កើន​កម្លាំង​វាយលុក​កាន់តែ​ខ្លាំង​។ សូម​រង់ចាំ​ស្តាប់​ការ​បកស្រាយ​ក្នុង​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​អាស៊ីសេរី នា​រាត្រី​ថ្ងៃ​សុក្រ ទី១២ ធ្នូ កុំ​បី​ខាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ