

ថ្លែងនៅវិមានរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែធ្នូ នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ការរំលាយសភា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធា ដែលកំពុងប្រយុទ្ធគ្នានៅតាមព្រំដែនថៃ-កម្ពុជា នោះទេ។
ទោះជាយ៉ាងណា ក្រោយប្រាប់អ្នកកាសែតរួច លោក អានុទីន បានកាន់កាហ្វេមួយកែវ ដើរចូលទៅក្នុងវិមានរដ្ឋាភិបាល ដើម្បីបើកការប្រជុំជាមួយគណៈរដ្ឋមន្រ្តី ដោយមិនបានប្រាប់អំពីមូលហេតុនៃការរំលាយសភា ដែលអ្នកកាសែតបានសួរនោះឡើយ៕









