នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល ប្ដេជ្ញា​ថា នឹង​កម្ទេច​កម្ពុជា «ឱ្យលែងតដៃកើត»

0
298
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន នៅ​មុខ​វិមាន​រដ្ឋាភិបាល នៅ​ថ្ងៃទី​៩ ខែ​ធ្នូ នេះ នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាន​លើកឡើង​ថា សង្គ្រាម​នៅ​តំបន់​ព្រំដែន រវាង​កម្ពុជា និង​ថៃ នៅ​ពេល​នេះ បញ្ឈប់​លែង​បាន​ហើយ ដោយ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក នឹង​គាំទ្រ​ប្រតិបត្តិការ​របស់​យោធា​ថៃ ១០០​ភាគរយ ដើម្បី​កម្ទេច​កម្ពុជា ឱ្យ​តដៃលែងកើត និង​អស់​លទ្ធភាព។

លោក អានុទីន បាន​អះអាង​ថា លោក​បាន​ផ្ដល់​ភ្លើង​ខៀវ​ឱ្យ​កងទ័ព​ថៃ​រួចហើយ ថា​នឹង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​ផែនការ ដែល​រដ្ឋាភិបាល​ស៊ីវិល និង​ក្រុម​យោធា​ថៃ​បាន​រៀបចំ ដោយ​រដ្ឋាភិបាល​ស៊ីវិល កំពុង​ផ្តល់​ការ​គាំទ្រ​គ្រប់បែបយ៉ាង ដើម្បី​ជំរុញ​ប្រតិបត្តិការ​របស់​ក្រុម​យោធា​ថៃ។

ទោះជា​យ៉ាងណា ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន អះអាង​ថា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​វាយបក​លើ​គ្រប់​ចំណុច​ដែល​ទ័ព​ថៃ​វាយ​ឈ្លានពាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ