

លោកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ខាងមុខវិមានរដ្ឋាភិបាលថា បន្ទាប់ពីការផុតកំណត់នៃបទឈប់បាញ់រយៈពេល ៧២ម៉ោង លោកមិនទាន់បានស្តាប់លទ្ធផលវាយតម្លៃនៅឡើយទេ ប៉ុន្តែប្រទេសថៃបានធ្វើប្រតិបត្តិការស្របទៅតាមកិច្ចព្រមព្រៀង។
លោកបានបញ្ជាក់ថា ចំពោះយោធាថៃចំនួន ១៨នាក់ ដែលថៃកំពុងឃុំខ្លួនវិញ លោកមិនដឹងទេ ព្រោះវាជាការសម្រេចរបស់ស្ថាប័ន ដែលទទួលខុសត្រូវនៅក្នុងរឿងនេះ។
ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលថា លោកមិនទទួលស្គាល់ការកាន់កាប់ និងការដោតទង់ជាតិរបស់ថៃ នៅលើទីតាំង ដែលដណ្ដើមបានពីកម្ពុជានោះ លោក អានុទីន បាននិយាយថា លោកមិនទទួលយកសម្ដីទាំងនេះទេ ដោយលោកអះអាងថា ការដោតទង់ជាតិរបស់ថៃ គឺជាការបង្ហាញថា ទីតាំងទាំងនោះគឺជាទឹកដីថៃ ហើយអ្នកណាចង់និយាយថាម៉េច ក៏និយាយទៅ៕









