យោធា​ថៃ​មិនទាន់​ដោះលែង​យោធិន​កម្ពុជា​១៨​នាក់​តាម​ការព្រមព្រៀង​ក្រោយ​បទ​ឈប់​បាញ់ ៧២ ម៉ោង

0
138
ទាហាន​ខ្មែរ​ដែល​យោធា​ថៃ​ប្រើ​ល្បិច​ចាប់​ធ្វើ​ឈ្លើយសឹក​ក្រោយ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី២៩ កក្កដា ២០២៥។ រូប៖ បណ្ដាញ​សង្គម
ទាហាន​ខ្មែរ​ដែល​យោធា​ថៃ​ប្រើ​ល្បិច​ចាប់​ធ្វើ​ឈ្លើយសឹក​ក្រោយ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី២៩ កក្កដា ២០២៥។ រូប៖ បណ្ដាញ​សង្គម

បទ​ឈប់​បាញ់​បណ្ដោះអាសន្ន ៧២​ម៉ោង ដែល​ភាគី​កម្ពុជា និង​ថៃ​បាន​ព្រមព្រៀងគ្នា បាន​បញ្ចប់​ហើយ គិត​ត្រឹម​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​៣០ ធ្នូ ខណៈ​យោធា​ថៃ​នៅ​មិនទាន់​ដោះលែង​យោធិន​កម្ពុជា ១៨​នាក់ ដូច​ការសន្យា​នៅឡើយ។

ភាគី​កម្ពុជា​កំពុង​ទន្ទឹងរង់ចាំ​ការ​បញ្ជូន​យោធិន​កម្ពុជា ១៨​នាក់​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ។ ពួកគាត់​ត្រូវ​បាន​យោធា​ថៃ​ប្រើ​ល្បិច​ចាប់ខ្លួន ពេល​ចាប់ដៃ​ស្វាគមន៍​គ្នា​នៅ​សមរភូមិ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ប៉ុន្មាន​ម៉ោង​ក្រោយ​បទ​ឈប់​បាញ់​លើក​ទី​១ ចូល​ជា​ធរមាន។

អ្នកកាសែត​ជាន់ខ្ពស់​របស់​សារព័ត៌មាន​ខៅសុត​ថៃ (Khaosod) លោក ប្រាវីត រ៉ូចនាព្រុក (Pravit Rojanaphruk) សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ដល់​ពេល​វេលា​ដែល​ថៃ​ត្រូវ​បញ្ជូន​យោធិន​កម្ពុជា ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ តាម​សន្យា​ហើយ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ​កុំ​លេបសម្ដី នាំ​ឱ្យ​បាត់បង់​កិត្តិយស។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ភាគី​ថៃ​សន្យា​ដោះលែង​យោធិន​កម្ពុជា​ក្រោម​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​ថៃ ដោយ​មាន​ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក​ជា​សាក្សី ប៉ុន្តែ​ថៃ​មិន​ដែល​បាន​គោរព​ការ​សន្យា​នោះ​ឡើយ ផ្ទុយទៅវិញ ពួកគេ​តែង​យក​លេស​ជា​បន្តបន្ទាប់ ដើម្បី​បន្ត​ឃុំខ្លួន​យោធិន​ខ្មែរ​ទាំង ១៨​រូប​នោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ