អតិថិជនខ្ចីលុយពីធនាគារព្រីនស៍រងការគំរាមកំហែងបង្ខំឱ្យលក់ទ្រព្យសម្បត្តិដើម្បីសងបំណុល
អតិថិជនខ្ចីលុយពីធនាគារព្រីនស៍ (Prince Bank) រងការគំរាមកំហែង បង្ខំឱ្យលក់ទ្រព្យសម្បត្តិ ដើម្បីសងបំណុល បើទោះជាពួកគាត់បានសុំអង្វរសងតាមលទ្ធភាពក្ដី ក៏ខាងភាគីធនាគារ ពុំព្រមនោះឡើយ ហើយថែមទាំងគំរាមប្ដឹងទៅតុលាការ ប្រសិនបើពួកគាត់ពុំអាចសងបំណុល តាមចំនួនកំណត់។
ពលករចំណាកស្រុកវិលត្រឡប់មកកម្ពុជាវិញ ប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បាន ចេញរបាយការណ៍មួយ ដោយបានបង្ហាញអំពីចន្លោះប្រហោងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ពលករចំណាកស្រុករាប់សិបម៉ឺននាក់ ដែលកំពុងជាប់បំណុលមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីពួកគេត្រឡប់ពីប្រទេសថៃវិញ ដោយសារជម្លោះព្រំដែន។
កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យ ព្រួយបារម្ភពីទីផ្សារចុះថ្លៃ នៅរដូវប្រមូលផលឆ្នាំនេះ ខណៈព្រំដែនកម្ពុជា-ថៃបានបិទទាំងស្រុង
កសិករដាំដំឡូងមី ជាច្រើនគ្រួសារ នៅស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ព្រួយបារម្ភពីទីផ្សារដំឡូងមីចុះថ្លៃ ដូចទៅនឹងតម្លៃស្រូវនៅឆ្នាំនេះ ខណៈដែលជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែបន្តតានតឹង មិនអាចនាំចេញទៅលក់ នៅប្រទេសថៃ បានដូចមុន។ អ្នកឃ្លាំមើលថា ពេលនេះកសិករមានជម្រើសតែមួយគត់ គឺលក់ឱ្យទៅឈ្មួញវៀតណាម ដែលជាហេតុធ្វើឱ្យពួកព្រួយបារម្ភព្រោះ ឈ្មួញទាំងនោះ តែងទម្លាក់តម្លៃ តាមតែអំពើចិត្ត ដូចនឹងតម្លៃស្រូវដែរ។
ស្រូវរបស់កសិករក្នុងខេត្តសៀមរាបជិត១ម៉ឺនហិកតារប្រឈមការខូចខាតដោយជំនន់ទឹកភ្លៀង
ដំណាំស្រូវជិតមួយម៉ឺន (១០.០០០) ហិកតារនិងដំណាំដំឡូងមីជាច្រើនហិកតារផ្សេងទៀតរបស់ប្រជាកសិករនៅក្នុងខេត្តសៀមរាប កំពុងរងការខូចខាតដោយជំនន់ទឹកភ្លៀង។ កសិករដែលរងគ្រោះមានចំនួនជាង ៧ពាន់គ្រួសារនៅក្នុងស្រុកចំនួន៦ នៃខេត្តសៀមរាប។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាបដែលបាន ចេញផ្សាយរបាយការណ៍របស់មន្ទីរកសិកម្ម ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា។
រដ្ឋាភិបាលគ្រោងខ្ចីប្រាក់ជាង ៣ពាន់លានដុល្លារសម្រាប់ការចំណាយនៅឆ្នាំ២០២៦
រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋ ជាង ១០ពាន់លានដុល្លារសម្រាប់ការចំណាយនៅក្នុងឆ្នាំ២០២៦ ដែលទំហំចំណាយនេះ ក៏ផ្ដោតសំខាន់ដែរទៅលើកិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី។ ចំនួនថវិកាជាតិសម្រាប់ឆ្នាំក្រោយនេះបានកើន ៧,៦% បើធៀបនឹងឆ្នាំ២០២៥ ដែលមានទឹកប្រាក់ ៩ពាន់៤រយលានដុល្លារ។ ស្របពេលមានការបង្កើនខ្ទង់ចំណាយនេះរដ្ឋាភិបាលគ្រោងនឹងខ្ចីប្រាក់ចំនួន ៣.១ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍ដើម្បីយកមកបង្គ្រប់។រដ្ឋាភិបាលស្នងអំណាចពីឪពុក លោក ហ៊ុន ម៉ាណែត គ្រោងចំណាយថវិការដ្ឋឆ្នាំ២០២៦ សរុបជាង៤ម៉ឺន (៤០.៩១៣) ប៊ីលានរៀល (ប្រមាណ ១០ពាន់លានដុល្លារ) ដែលថវិការមួយភាគធំ...
















