ក្រសួង​វប្បធម៌​ទទូច​ឱ្យ​យូណេស្កូ​បញ្ឈប់​សកម្មភាព​​យោធា​ថៃ​បាញ់​បំផ្លាញ​ប្រាសាទបុរាណ​ខ្មែរ​នៅក្នុង​សង្គ្រាម​ឈ្លានពាន

0
181
រូបភាព​ប្រាសាទ​តា​ក្របី​របស់​កម្ពុជា​មុន (ឆ្វេង) និង​ក្រោយ​បន្ទាប់​ពី​យោធា​ថៃ​ទម្លាក់​គ្រាប់​បំផ្លាញ​កាល​ពី​ថ្ងៃ​ទី៨ ធ្នូ ២០២៥។ រូប៖ គេហទំព័រ​ក្រសួង​ព័ត៌មាន
រូបភាព​ប្រាសាទ​តា​ក្របី​របស់​កម្ពុជា​មុន (ឆ្វេង) និង​ក្រោយ​បន្ទាប់​ពី​យោធា​ថៃ​ទម្លាក់​គ្រាប់​បំផ្លាញ​កាល​ពី​ថ្ងៃ​ទី៨ ធ្នូ ២០២៥។ រូប៖ គេហទំព័រ​ក្រសួង​ព័ត៌មាន

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​នៅ​ថ្ងៃទី​៩ ធ្នូ ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​យោធា​ថៃ ដែល​បាន​បាញ់​បំផ្លាញ​ប្រាសាទបុរាណ​ខ្មែរ​តា​ក្របី​ជា​ទីគោរព​សក្ការៈ​របស់​កម្ពុជា។

ក្រសួង​ចាត់ទុក​ការ​បាញ់​បំផ្លាញ​នេះ ជា​ទង្វើ​សាហាវ​បង្ហាញ​ពី​ភាព​អសីលធម៌ ការ​ប្រមាថ​មាក់ងាយ​ដល់​វប្បធម៌ អរិយធម៌ និង​ទី​សក្ការៈ​ដែល​ជា​មរតក​មនុស្សជាតិ ជាពិសេស​មរតក​វប្បធម៌​ដែល​ដូនតា​ខ្មែរ​បាន​កសាង​បន្សល់ទុក មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន។

ក្រសួង​វប្បធម៌​អះអាង​ថា យោធា​ថៃ​កំពុង​បន្ត​បាញ់ប្រហារ​ដោយ​គ្មាន​ញញើត​មក​លើ​គ្រប់​ទីតាំង មិន​ថា ជាទី​តាំង​ជន​ស៊ីវិល ឬ​ទីតាំង​បេតិកភណ្ឌ​នោះ​ទេ ក្នុង​នោះ​ក៏​មាន​ប្រាសាទ​ព្រះវិហារ ដែល​រង​ការ​បំផ្លាញ ធ្វើ​ឱ្យ​អគារ​អភិរក្ស​ក្រោម​កិច្ច​សហប្រតិបត្តិការ​អភិរក្ស​កម្ពុជា​-​ឥណ្ឌា ខូចខាត​ទាំងស្រុង រួម​ទាំង​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​របស់​ប្រាសាទ។

ក្រសួង​វប្បធម៌​អំពាវនាវ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ជាពិសេស​អង្គការ​យូណេស្កូ (UNESCO) ចូលរួម​ថ្កោលទោស និង​ជំរុញ​ឱ្យ​យោធា​ថៃ​បញ្ឈប់​ជាបន្ទាន់ នូវ​សកម្មភាព​បំផ្លិចបំផ្លាញ​ទាំងអស់​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ