

សហភាពអឺរ៉ុបចេញមុខជំរុញឱ្យកម្ពុជាថៃបញ្ចប់ជម្លោះជាបន្ទាន់ ហើយត្រូវគោរពបទឈប់បាញ់ឡើងវិញ ខណៈការវាយប្រហារឈ្លានពានពីយោធាថៃមកលើកម្ពុជា កាន់តែខ្លាំងក្លា ហើយភាគីថៃលែងស្ដាប់នរណាទាំងអស់ដើម្បីបន្តវាយប្រហារកម្ពុជា។
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី ខាចា ខាឡាស់ (Kaja Kallas) ប្រាប់រដ្ឋមន្ត្រីការបរទេសថៃ និងកម្ពុជា ថា ជម្លោះនេះមិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ ហើយបទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកស្រីចេញផ្សាយនៅថ្ងៃទី១៧ ធ្នូ។
អ្នកស្រី ខាចា ខាឡាស់ អះអាងថា អ្នកស្រីនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់ជម្លោះកម្ពុជាថៃ។ បន្ថែមពីនេះអ្នកស្រីបញ្ជាក់ថា សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់៕









