យោធា​ថៃ​បង្កើន​ការ​ប្រយុទ្ធ​ខ្លាំងក្លា​នៅ​​ខេត្ត​ត្រាត ជាប់​ពោធិ៍សាត់ និង​បាត់ដំបង

0
161
ផែនទីបង្ហាញ​ពី​ខេត្ត​ត្រាត របស់​ថៃ និង​ខេត្ត​ពោធិសាត់​ បាត់ដំបង​របស់​កម្ពុជា។ Screenshot
ផែនទីបង្ហាញ​ពី​ខេត្ត​ត្រាត របស់​ថៃ និង​ខេត្ត​ពោធិសាត់​ បាត់ដំបង​របស់​កម្ពុជា។ Screenshot

នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១១ ខែធ្នូ នេះ ការ​ប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​ក្លា បាន​ផ្ទុះឡើង​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ តាម​បណ្តោយ​ព្រំដែន។ នៅក្នុង​សមរភូមិ​ប្រយុទ្ធ​នេះ ភាគី​ទាំង​ពីរ​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ កាំភ្លើង​ត្បាល់ និង​អាវុធ​ធុន​ធ្ងន់​ជា​បន្តបន្ទាប់ ដើម្បី​យក​ប្រៀប​លើ​គូភាគី។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​ត្រាត​របស់​ថៃ បាន​ប្រកាស​តាម​ស្ថានីយ៍​វិទ្យុ​ឱ្យ​ប្រជាពលរដ្ឋ​ថៃ​ទាំងអស់​ជម្លៀស​ចេញពី​តំបន់​តាម​បណ្តោយ​ព្រំដែន​ជាបន្ទាន់ ដោយសារ​ការ​ប្រយុទ្ធ​គ្នា មាន​សភាព​កាន់តែ​ខ្លាំង​ឡើង។

តំបន់​ជាប់​ខេត្ត​ត្រាត​របស់​ថៃ គឺ​ជាប់​នឹង​ខេត្ត​ពោធិ៍សាត់ តំបន់​ថ្មដា និងខេត្ត​កោះកុង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ