សារព័ត៌មាន​បរទេស​រក​ឃើញ​ថា ថៃ​បង្កើត​វីដេអូ AI ជាច្រើន​បង្ហោះ​ឌឺដង​ក្នុង​សង្គ្រាម​ជាមួយ​កម្ពុជា

0
116
ការ​បង្ហាញ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ AFP នូវ​ឃ្លិប​វីដេអូ​ជាច្រើន​ដែល​បង្កើត​ឡើង​ដោយ AI ចេញពី​ប្រទេស​ថៃ។ Screenshot
ការ​បង្ហាញ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ AFP នូវ​ឃ្លិប​វីដេអូ​ជាច្រើន​ដែល​បង្កើត​ឡើង​ដោយ AI ចេញពី​ប្រទេស​ថៃ។ Screenshot

ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ AFP បាន​កត់សម្គាល់​ឃើញ​ថា ក្នុង​ពេល​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រវាង​យោធា​ថៃ និង​កម្ពុជា ឃ្លិប​វីដេអូ​ជាច្រើន​ដែល​បង្កើត​ឡើង​ដោយ AI ចេញពី​ប្រទេស​ថៃ ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជនជាតិ​ថៃ​ជាច្រើន​យក​ទៅ​ផ្សព្វផ្សាយ បើទោះ​បី​ជា​រូបភាព​ទាំងនោះ ត្រូវ​បាន​គេ​រក​ឃើញ​រួច​មក​ហើយ​ថា បង្កើត​ចេញ​ពី AI ក្ដី។

ជាក់ស្ដែង នៅក្នុង​វីដេអូ​បង្កើត​ដោយ AI ទាំងនោះ បង្ហាញ​ដូចជា​ទាហាន​ខ្មែរ​កំពុង​ហូបបាយ​នៅក្នុង​លេណដ្ឋាន ហើយ​នៅ​ចុងបញ្ចប់​នៃ​វីដេអូ​នោះ គ្រាប់​ផ្លោង​មួយ​គ្រាប់​បាន​បាញ់​ចំ​លេណដ្ឋាន​របស់​ពួកគេ។ ចំណែក​វីដេអូ​ខ្លះទៀត បង្ហាញ​ពី​សកម្មភាព​ទាហាន​ខ្មែរ​កំពុងតែ​កាន់​កាំភ្លើង​បាញ់​ផង និង​រត់​ចូល​លេណដ្ឋាន​ផង ហើយ​ក្រោយមក​ត្រូវ​គ្រាប់​ផ្លោង​របស់​ទាហាន​ថៃ​បាញ់​ចំ​បណ្ដាល​ឱ្យ​ស្លាប់​ជាដើម​។ ករណី​ទាំងនេះ ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ AFP បាន​អះអាង​ថា ជនជាតិ​ថៃ​បាន​យក​វីដេអូ​ក្លែងក្លាយ​ទាំងអស់​នោះ ទៅ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​សរសេរ​ចំណង​បែប​ឌឺដង និង​ចាត់ទុក​ជា​ការ​លេងសើច​សប្បាយ​ជាដើម។

ទន្ទឹមគ្នា​នោះ AFP បាន​អះអាង​ថា ពួកគេ​បាន​ស្រង់​យក​វីដេអូ​ជាច្រើន ដែល​ជនជាតិ​ថៃ​បាន​បង្កើត​និយាយ​ពី​ទាហាន​ខ្មែរ ត្រូវ​បាន​ទាហាន​ថៃ​បាញ់ប្រហារ យក​ទៅ​ពិនិត្យមើល​ជាមួយ​កម្មវិធី​ចាប់​វីដេអូ AI របស់​ក្រុមហ៊ុន Hive Moderation បង្ហាញថា ៩៩% ជា​វីដេអូ​បង្កើត​ដោយ​AI ឬ deepfake។ ខណៈ​ដែល​វីដេអូ​ជាច្រើន បង្ហាញ​ពី​ទាហាន​ខ្មែរ មាន​ឯកសណ្ឋាន​ក្នុង​វីដេអូ​ប្រឌិត​ក៏​ខុស​ពី​ទាហាន​ខ្មែរ នៅ​តាម​ព្រំដែន។ ជាមួយគ្នា​នោះ AFP បាន​លុបចោល​ព័ត៌មាន​មិន​ពិត​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ធ្លាប់​បាន​ដកស្រង់​ចេញ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដែល​មាន​ប្រភព​ពី​ជនជាតិ​ថៃ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១៦ ធ្នូ ថា លើស​ពី​សង្គ្រាម​ប្រដាប់​អាវុធ​ឈ្លានពាន​ទឹកដី​កម្ពុជា ថៃ​ក៏​កំពុង​ប្រើប្រាស់​សង្គ្រាមចិត្តសាស្ត្រ​នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​បំបាក់ស្មារតី បំបាក់ទឹកចិត្ត​កងទ័ព និង​ពលរដ្ឋ ជាមួយ​ថ្នាក់ដឹកនាំ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ