លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​មិន​បាន​ចុះចាញ់​ឬ​កាត់​ដី​ឱ្យ​ថៃ​ទេ ទោះ​ព្រម​ទទួល​បទ​ឈប់​បាញ់

0
231
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​របស់​លោក​មិន​បាន​ចុះចាញ់ ឬ​កាត់​ដី​ឱ្យ​ប្រទេស​ថៃ​ទេ ទោះ​កម្ពុជា​ព្រម​ទទួល​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន ៧២​ម៉ោង​នេះ យ៉ាងណាក្ដី។

លោក ហ៊ុន ម៉ាណែត អះអាង​ដូច្នេះ​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី២៩ ធ្នូ។ លោក​សរសេរ​រៀបរាប់​ថា ការ​ជ្រើសរើស​យក​ការអនុវត្ត​បទ​ឈប់​បាញ់​នេះ មិនមែន​មាន​ន័យ​ថា កម្ពុជា ចុះចាញ់ ឬ សុខចិត្ត​យក​បូរណភាព​ទឹកដី ទៅ​ដូរ​យក​សន្តិភាព​ឡើយ ហើយ​រឹតតែ​មិនមែន​មាន​ន័យ​ថា កម្ពុជា​អស់​សមត្ថភាព ឬ បោះបង់​សិទ្ធិ​ស្វ័យការពារ​ខ្លួន​នោះ​ដែរ ។ ផ្ទុយទៅវិញ ការ​សម្រេចចិត្ត​នេះ បង្ហាញ​ថា កម្ពុជា​បានសម្រេច​ប្រកាន់យក​មាគ៌ា​សន្តិភាព និង​ការ​តម្កល់​អាយុជីវិត និង​សុខទុក្ខ​របស់​ប្រជាជន ជា​អាទិភាព​ចម្បង​បំផុត និង​ខ្ពស់​បំផុត​មួយ​របស់​ខ្លួន បើ​ទោះ​ជា​ត្រូវ​ប្រឈមមុខ​នឹង​សម្ពាធ ឬ ការ​លំបាក​យ៉ាងណាក៏ដោយ ។


សំណេរ​​​​​​​យ៉ាង​វែង​អន្លាយ​របស់​លោក ហ៊ុន ម៉ាណែត បាន​រៀបរាប់​យ៉ាងច្រើន ដូចជា លើក​​ពី​សោកនាដកម្ម​នៃ​សង្គ្រាម​ឈ្លានពាន និង​លើក​ពី​បំណង​ដែល​លោក​​អះអាង​ថា កម្ពុជា​គ្មាន​ប្រាថ្នា​អ្វី​ផ្សេង​ឡើយ ក្រៅពី​សុខ​សន្តិភាព និង​លទ្ធភាព ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​មាន​ការ​រីកចម្រើន។


តែ​យ៉ាងណា ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត ហាក់​ផ្ទុយ​នឹង​ស្ថានភាព​ជាក់ស្ដែង ដែល​កម្ពុជា​ហាក់​​​ទន់ខ្សោយ​យ៉ាង​ខ្លាំង និង​ពុំ​អាច​ទប់ស្កាត់​ការ​ឈ្លានពាន ពិសេស​ការពារ​ដែន​អាកាស​របស់​ខ្លួន​ឡើយ​ពី​សំណាក់​កង​ទ័ព​អាកាស​ថៃ ដែល​ប្រើ​យន្តហោះ​ចម្បាំង​​ទម្លាក់​គ្រាប់​បែក​ដោយ​គ្មាន​ការ​រារាំងលើ​អធិបតេយ្យភាព​កម្ពុជា និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដែល​​ចូល​ជ្រៅ​ក្នុង​ដី​ខ្មែរ។


សូម​រង់ចាំ​អាន​សេចក្ដី​រាយការណ៍​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ…

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ