ជនបរទេសរាប់ពាន់នាក់នាំគ្នាចាកចេញពីអគារអនឡាញអូរស្មាច់របស់លោក លី យ៉ុងផាត់ ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ

0
76

ជនបរទេសចម្រុះជាតិសាសន៍រាប់ពាន់នាក់បាននាំគ្នាសម្រុកចាកចេញពីតំបន់អគារឆបោកតាមអនឡាញអូរស្មាច់របស់លោក លី យ៉ុងផាត់ កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ក្រោយទីតាំងអគាររ៉ូយ៉ាល់ ហៀល (Royal Hill resort & Casino) ទល់មុខតំបន់នោះឆាបឆេះដោយសារការវាយប្រហារឈ្លានពានដោយកម្លាំងយោធាថៃ។ ជនបរទេសភាគច្រើនភ័យតក់ស្លុតពេលឮស្នូរគ្រាប់បែកទម្លាក់ពីលើអាកាស ប៉ុន្តែអ្នកខ្លះទៀតក៏បង្ហាញអារម្មណ៍រីករាយ ពេលដែលបានចាកចេញពីអគារក្នុងតំបន់រមណីយដ្ឋានអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ