អូរស្មាច់បានក្លាយជាតំបន់កាន់តែគ្រោះថ្នាក់សម្រាប់ជនបរទេសចម្រុះជាតិសាសន៍ ដែលត្រូវបានថៅកែឆបោកអនឡាញបង្ខាំងក្នុងអគារ ដោយសារតែសង្គ្រាមថៃឈ្លានពានកម្ពុជា និងការបន្តទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កម្មករខ្មែរ ដែលភៀសសឹកចេញពីតំបន់នោះអះអាងថា ជនបរទេសរងការបង្ខាំងនៅអគារក្នុងរមណីយដ្ឋានអូរស្មាច់មានចំនួនរាប់ពាន់នាក់ ដែលធ្វើឱ្យក្រុមមេការឆបោកតាមអនឡាញជនជាតិចិនពិបាកដឹកជញ្ជូនពួកគេជម្លៀសទៅទីតាំងថ្មី។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






