ស្លាក: សង្គ្រាមខ្មែរថៃ

អង្គការសង្គមស៊ីវិលគាំទ្រ អង្គការសហប្រជាជាតិ សិក្សាប៉ាន់ប្រមាណពហុវិស័យ ដើម្បីកំណត់អាទិភាព ផ្តល់ជំនួយទាន់ពេលវេលាដល់ពលរដ្ឋភៀសសឹក

0
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស គាំទ្រ​សកម្មភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ និង​វេទិកា​ឆ្លើយតប​មនុស្សធម៌​ (HRF) ដែល​ចូលរួម​ជា​មួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (NCDM) ប៉ាន់ប្រមាណ​រួមគ្នា​អំពី​តម្រូវការ​បន្ទាន់​របស់ជនភៀសសឹក​។
គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ប្រជុំ (GBC) កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ (រូបពីក្រសួងការពារជាតិ)

អ្នកឃ្លាំមើល​បារម្ភ​ថា ក្រោយ​កិច្ចប្រជុំ GBCយោធា​ថៃ​នឹង​បន្ត​ឈរជើង​ក្នុង​តំបន់​ព្រំដែន​កម្ពុជា ដែល​ថៃ​បាន​ដណ្ដើម​យក

0
អ្នកឃ្លាំមើល​បារម្ភ​ថា ក្រោយ​កិច្ចប្រជុំ ក្រុម​លេខាធិការដ្ឋាន​នៃ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ដែល​ហៅ​កាត់​ថា GBCយោធា​ថៃ​នឹង​បន្ត​កាន់កាប់​ទឹកដី​មួយ​ផ្នែក​របស់​កម្ពុជា នៅ​តំបន់​ព្រំដែន ដែល​យោធា​ថៃ​បាន​ដណ្ដើម​ពី​កម្ពុជា។
ញត្តិអន្តរាគមន៍ របស់ចលនាខ្មែរដើម្បី ប្រជាធិបតេយ្យ (KMD) ដែលស្នើឲ្យសហរដ្ឋអាមេរិក អ៊ីស្រាអែល និង ស៊ុយអែត ផ្អាកការគាំទ្រផ្នែកយោធាជាបន្ទាន់ ដល់ប្រទេសថៃ

អ្នកឃ្លាំមើលថា អន្តរាគមន៍របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ឲ្យប្រទេសនានា ផ្អាកគាំទ្រអាវុធដល់ថៃ ជាជម្រើសល្អមួយ

0
ក្រុមអ្នកឃ្លាំមើល លើកឡើងថា ញត្តិអន្តរាគមន៍ របស់ចលនាខ្មែរដើម្បី ប្រជាធិបតេយ្យ (KMD) ដែលស្នើឲ្យសហរដ្ឋអាមេរិក អ៊ីស្រាអែល និង ស៊ុយអែត ផ្អាកការគាំទ្រផ្នែកយោធាជាបន្ទាន់ ដល់ប្រទេសថៃនោះ គឺជាគំរូតស៊ូមតិល្អមួយ ដើម្បីទប់ស្កាត់គ្រោះថ្នាក់បន្ថែមទៀត ដល់ជនស៊ីវិលស្លូតត្រង់ខ្មែរ ក្នុងពេល យោធាថៃ​កំពុងវាយប្រហារឈ្លានពានកម្ពុជា ។

ទាសករ​អាជីវកម្ម​ឆបោក​តាម​អនឡាញ​នៅ​ព្រំដែន​កម្ពុជា-ថៃ​ត្រូវ​បាន​បង្ខាំង​ក្នុង​អគារ​ទោះ​មាន​ការ​ផ្លោង​គ្រាប់​បែក​របស់​យោធា​ថៃ

0
ទាសករ​នៃ​អាជីវកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ចម្រុះ​ជាតិ​សាសន៍​ត្រូវ​បាន​ឧក្រិដ្ឋជន​បង្ខាំង​ទុក​នៅ​បរិវេណ​អគារ​ក្នុង​រមណីយដ្ឋាន​អូរស្មាច់ នៃ​ខេត្តឧត្តរមានជ័យ​របស់​លោក លី យ៉ុងផាត់ និង​បង្ខំ​ឱ្យ​ពួកគេ​បម្រើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ​ដូច​សព្វ​មួយ​ដង ទោះ​បី​យោធា​ថៃ​បន្ត​ទម្លាក់​គ្រាប់​ផ្លោង​ឈ្លានពាន​ចូល​តំបន់​នោះ​ក្ដី។

យោធា​ថៃ បន្ត​ពង្រីក​សមរភូមិ​សង្គ្រាម​ក្នុង​ទឹកដី​កម្ពុជា និង​វាយប្រហារ​ក្នុង​ទីតាំង​ស៊ីវិល បណ្ដាល​ឱ្យ​ពលរដ្ឋ​ស្លាប់ និង​របួស

0
យោធា​ថៃ​បាន​ពង្រីក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ​ឡើងៗ​នៅ​តាម ទីប្រជុំជន និង​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ បណ្ដាល​ឱ្យ​ស្លាប់ និង​របួស​ជាច្រើន​នាក់។

អ្នកឃ្លាំមើល​ថា ប្រធាន​អាស៊ាន​ថ្មី​គឺ​ហ្វីលីពីន មិន​អាច​ដោះស្រាយ​វិវាទ​ព្រំដែន​កម្ពុជា​ និង​ថៃ បាន​ឡើយ ដរាបណា​ថៃ​នៅ​តែ​ប្រើ​លេស​ការពារ​ខ្លួន

0
អ្នកឃ្លាំមើល​លើក​ឡើង​ថា ប្រធាន​អាស៊ាន​ប្ដូរ​វេន​ថ្មី​ គឺប្រទេស​ហ្វីលីពីន(Philippines) នឹង​មិន​អាចដោះស្រាយ​បញ្ចប់​សង្គ្រាម​ព្រំដែន​កម្ពុជា និងថៃ បាន​ឡើយ​ ដរាប​ណា​ថៃ នៅ​តែ​ប្រើ​លេស​ការពារ​ខ្លួន​ ខណៈ​យោធា​ថៃ​កំពុង​មាន​ប្រៀប​លើ​សមរភូមិ​ និង​បាន​ចូលឈ្លានពាន​ក្នុង​ទឹក​ដី​កម្ពុជា

តើ​លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់លោកពិតជាចង់បានការរួបរួមពិតប្រាកដដែរ ឬទេ?

0
មេដឹកនាំ​កម្ពុជា​ តែងតែ​ប្រើ​ពាក្យ​ថា៖ «ខ្មែរ​ទាំង​អស់​រួមគ្នា ដើម្បី​ជាតិ» នៅ​ពេល​ដែល​មាន​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទុះ​ឡើង​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ។ តើ លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​រដ្ឋាភិបាល​របស់​លោក​ពិត​ជា​ចង់​បាន​ការរួបរួម សាមគ្គី​មួយ​ពិត​ប្រាកដ​ដែរ​ ឬទេ?
Cambodians continue to flee as Thai troops escalate attacks on civilian sites

ពលរដ្ឋខ្មែរបន្តភៀសខ្លួនចេញពីសង្គ្រាម ខណៈកងទ័ពថៃបង្កើនការវាយប្រហារលើទីតាំងស៊ីវិលរបស់កម្ពុជា

0
ប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងបណ្ដាខេត្តមួយចំនួនទៀត បន្តនាំកូនចៅភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ខណៈយោធាថៃបង្កើនការវាយប្រហារទាំងលើទីតាំងយោធា និងទីតាំងជនស៊ីវិលរបស់កម្ពុជា។ នៅថ្ងៃទី០៩ ខែធ្នូនេះ កងទ័ពថៃបន្តប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ ជាពិសេសប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅចំកណ្ដាលទីក្រុងសំរោងរបស់ខេត្តឧត្តរមានជ័យ រួមទាំងការវាយប្រហារលើទីតាំងសាលារៀន និងវាយបំផ្លាញប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម។

ថៃ​ព្រមាន​កម្ពុជា​ឈប់​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍​ឈ្មោះ​ខ្លួន និងឈប់​ឱ្យប្រើ​ពាក្យ​ថា «ថៃ​ឈ្លានពាន​កម្ពុជា»

0
ក្រសួងការបរទេស​ថៃ​បាន​ព្រមាន​ឱ្យ​កម្ពុជា ឈប់​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​ករណី​យោធា​ថៃ ចូលកាន់​កាប់​ទឹកដី​កម្ពុជា នៅ​តំបន់​ព្រំដែន។ ក៏ប៉ុន្តែ អ្នកឃ្លាំមើល​ថា ភាគី​ថៃ​កំពុង​ប្រើ​កម្លាំង​យោធា បង្ខំ​ឱ្យ​ភាគី​កម្ពុជា​គោរព​បទ​ឈប់​បាញ់​តែម្នាក់ឯង។