

ប្រទេសថៃបានព្រងើយកន្តើយចំពោះការអំពាវនាវឱ្យមានបទឈប់បាញ់ពីប្រទេសចិន ដោយនៅថ្ងៃទី១៦ ខែធ្នូ នេះ កងទ័ពថៃបន្តបាញ់ផ្លោងមកលើទីតាំងកងទ័ពកម្ពុជា ដែលធ្វើឱ្យសង្គ្រាមឈ្លានពានរបស់ថៃ ឈានចូលដល់ថ្ងៃទី១០។
កងទ័ពថៃនៅបន្តវាយប្រហារមកលើតំបន់ថ្មដា អូរ៣ជាន់ ទិសប្រាសាទតាក្របី និងឧត្តរមានជ័យ។ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា នៅម៉ោង ៧:៣៦នាទី យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ខណៈកងកម្លាំងកម្ពុជានៅបន្តឈរជើងយ៉ាងរឹងមាំបំផុត និងបាញ់តបតទៅវិញ ដើម្បីការពារពីការឈ្លានពានរបស់យោធាថៃ៕









