យោធា​ថៃ​បន្ត​ប្រើ​ប្រាស់​យន្តហោះ F-16 ទម្លាក់គ្រាប់បែក​លើ​ភូមិ​ព្រៃ​ចាន់​នៅ​ព្រឹក​ថ្ងៃទី១៧ ធ្នូ

0
50
យន្តហោះចម្បាំងអាមេរិក​ប្រភេទេ F-16 ដែល​យោធាថៃ​ប្រើ​ទម្លាក់គ្រាប់​បែក​លើទីកដីខ្មែរ។​ ​រូប៖ កាសែតថៃ PBS World
យន្តហោះចម្បាំងអាមេរិក​ប្រភេទេ F-16 ដែល​យោធាថៃ​ប្រើ​ទម្លាក់គ្រាប់​បែក​លើទីកដីខ្មែរ។​ ​រូប៖ កាសែតថៃ PBS World

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ឱ្យ​ដឹង​ថា យោធា​ថៃ​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​មក​លើ​កម្ពុជា នៅ​យោធភូមិភាគទី៥ ក្នុង​ភូមិសាស្រ្ត ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​ទី១៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួង​ការពារ​ជាតិ​អះអាង​ថា នៅ​ម៉ោង ៦:២៥នាទី​ព្រឹក យោធាថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់​បែក​ចូល​ក្នុង​ភូមិសាស្ត្រ ភូមិ​ព្រៃចាន់។

នេះ​ជា​ថ្ងៃ​ទី១១​ហើយ ដែល​យោធា​ថៃ​បន្ត​វាយ​ប្រហារ​ឈ្លាន​ពាន​កម្ពុជា និង​សម្លាប់​ពលរដ្ឋ​ស៊ីវិល​ខ្មែរ ១៧ នាក់ និង​របួស​​ជិត​១០០​នាក់ ព្រមទាំង​បាញ់​ផ្លោង ទម្លាក់​គ្រាប់​បែក​កម្ទេច​ផ្ទះ​ពលរដ្ឋ​ស៊ីវិល ប្រាសាទ​បុរាណ សាលារៀន វត្តអារាម មន្ទីរពេទ្យ​ជា​ច្រើន​កន្លែង។ លើស​ពី​នេះ​បាន​ធ្វើ​ពលរដ្ឋ​រត់​គេច​ខ្លួន​ភៀស​សឹក​ជាង​៤២​ម៉ឺន​នាក់ គិត​ត្រឹម​ល្ងាច​ថ្ងៃទី១៦ ធ្នូ។

ចំនួន​ជន​ភៀស​សឹក​កម្ពុជា​កើន​ជិត ៤៣​ម៉ឺន​នាក់ គិតត្រឹមថ្ងៃទី១៦ ធ្នូ ២០២៥។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ