យោធាថៃ បានអះអាងថា ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ហាក់មិនទាន់បង្កជាក្ដីបារម្ភ ដែលអាចបណ្ដាលឱ្យមានផ្ទុះសង្គ្រាមជាលើកទី៣នោះឡើយ ទោះបីជាភាគីទាំង២ បានសាងសង់លេណដ្ឋាន នៅប្រកៀកគ្នាក៏ដោយ។ ក៏ប៉ុន្តែ អ្នកឃ្លាំមើលរបស់កម្ពុជា យល់ថា ស្ថានការណ៍នៅតាមព្រំដែន មានភាពមិនប្រាកដប្រជានោះឡើយ ដោយពេលខ្លះមានភាពតានតឹង ពេលខ្លះក៏ធូរស្រាល អាស្រ័យលើចរន្តជាតិនិយមរបស់ភាគីទាំង២។
ការព្យាករណ៍អំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមតាមព្រំដែនលើកទី៣ រវាងកម្ពុជា និងថៃ បានធ្វើឱ្យភាគីទាំងពីរ កំពុងមានការសង្ស័យលើគ្នាទៅវិញទៅមក។
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) បានអះអាងកាលពីថ្ងៃទី២៩ ខែមករា ថា ទោះបីជាស្ថានភាពនៅតាមព្រំដែន មានភាពមិនប្រាកដប្រជាយ៉ាងណាក្ដី ក៏លទ្ធភាពដែលអាចផ្ទុះសង្គ្រាមជាលើកទី៣ គឺមិនអាចទៅរួចនោះទេ។ លោកបញ្ជាក់ថា តាមការអង្កេតរបស់យោធាថៃ សកម្មភាពរបស់យោធាខ្មែរ គឺធ្វើឡើងនៅក្នុងទឹកដីកម្ពុជា ដោយមិនបានចូលមកក្នុងទីតាំងឈរជើងរបស់យោធាថៃ នោះឡើយ។
ការចេញមកបញ្ជាក់របស់កងទ័ពជើងគោកថៃនេះ ធ្វើឡើងបន្ទាប់ពីសកម្មជនគាំទ្រយោធា និងជាអ្នកជាតិនិយមថៃមួយរូប បានបង្ហោះរូបភាពជីកលេណដ្ឋាននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទថា ទាហានខ្មែរបានជីកលេណដ្ឋាន ជាច្រើនគីឡូម៉ែត្រ នៅទីតាំងភូមិព្រៃចាន់ ដែលជាប់ព្រំប្រទល់ភូមិណងចាន់ របស់ថៃ ដោយពួកគេចោទទៀតថា ទាហានខ្មែរកំពុងត្រៀមកម្លាំងទ័ព ដើម្បីធ្វើសង្គ្រាមជាលើកទី៣ ជាមួយថៃ។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បានយកករណីនេះ មកចុះផ្សាយស្ទើររាល់ថ្ងៃ ដោយពួកគេបានបន្ថែមល្បោយ ដោយយកវីដេអូចាស់ៗ របស់ទាហានខ្មែរកំពុងហ្វឹកហាត់ និងចល័តទ័ព ដែលបង្ហោះនៅលើបណ្ដាញសង្គម មកភ្ជាប់គ្នា ដោយចោទថា កម្ពុជាកំពុងចល័តទ័ព និងសព្វាវុធ ដើម្បីត្រៀមធ្វើសង្គ្រាមជាដើម។
ដូចគ្នានេះដែរ អតីតមេបញ្ជាការរងកងទ័ពភូមិភាគ២ របស់ថៃម្នាក់ បានលើកឡើងថា សង្គ្រាមនៅតាមព្រំដែនលើកទី៣ រវាងកម្ពុជា និងថៃ គឺប្រាកដជាកើតមានឡើង បន្ទាប់ពីទាហានខ្មែរបញ្ចប់ការសាងសង់លេណដ្ឋានរួច។
ក៏ប៉ុន្តែផ្ទុយពីការអះអាងរបស់ឧត្ដមសេនីយ៍ថៃរូបនេះ អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វីនថៃ ស៊ូវ៉ារី បានលើកឡើងថា រាល់ការផ្សព្វផ្សាយដែលអះអាងថា យោធាខ្មែរបានធ្វើសកម្មភាពជីកលេណដ្ឋានក្ដី និងការទទួលបានការគាំទ្រផ្នែកសព្វាវុធពីបរទេសក្ដី គឺមិនមានភស្តុតាង ឬសេចក្ដីសន្និដ្ឋានណាមួយ ដែលបង្ហាញថា ជាការរៀបចំគម្រោងដើម្បីត្រៀមប្រយុទ្ធនោះទេ។ លោកបានកត់សម្គាល់ថា កងទ័ពខ្មែរមានប្រវត្តិជីកលេណដ្ឋាន តាំងពីមុនពេលផ្ទុះសង្គ្រាមតាមព្រំដែនមកម្ល៉េះ។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការបកស្រាយជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានទេ នៅថ្ងៃទី៣០ ខែមករា។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ករណីផ្ទុះសង្គ្រាមលើកទី៣ តាមព្រំដែនជាមួយថៃ គឺមានភាពមិនច្បាស់លាស់នោះទេ ដោយអាស្រ័យលើគោលជំហររបស់មេដឹកនាំនិងចរន្តជាតិនិយមរបស់ភាគីទាំងសងខាង។ ក៏ប៉ុន្តែ លោកបន្ថែមថា ប្រសិនបើសង្គ្រាមពិតជាកើតមានមែន នោះគឺកើតចេញពីគោលជំហររបស់ភាគីថៃ ដោយសារកន្លងមក ថៃបានបំពានបទឈប់បាញ់ និងហែកចោលសន្ធិសញ្ញាសន្តិភាពជាច្រើនដងមកហើយ ខណៈកម្ពុជាបានទទួលរងការខូចខាត ខាងផ្នែកយោធាធ្ងន់ធ្ងរ ដែលមិនមានលទ្ធភាពធ្វើសង្គ្រាមជាមួយថៃ បានទៀតនោះទេ។
លោក ម៉ែន ណាត៖ «កម្ពុជាត្រូវតែប្ដឹងថៃទៅតុលាការអន្តរជាតិ។ ហើយយន្តការដទៃទៀត កម្ពុជាប្រើយុទ្ធសាស្ត្រចរចាទ្វេភាគីបន្តទៀតទៅ ប៉ុន្តែកុំយល់ព្រមលើការទាមទាររបស់ថៃ។ មួយទៀតត្រូវដំឡើងកម្រិតការទូតហ្នឹង ឱ្យខ្លាំងក្លាបំផុត ក្នុងការដាក់សម្ពាធឱ្យថៃដកទ័ពចេញពីទឹកដីកម្ពុជា ដែលអាចកាត់បន្ថយភាពគឃ្លើនរបស់ថៃក្នុងការឈ្លានពានកម្ពុជាបន្តទៀត»។
ដោយឡែក យោធិនខ្មែរ កំពុងឈរជើងនៅតំបន់ជួរមុខនៅប្រាសាទព្រះវិហារ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងថា ស្ថានការណ៍នៅតំបន់ជួរមុខ មានសភាពមិនសូវល្អនោះទេ ដោយសារទាហានថៃ បានសាងសង់លេណដ្ឋាននិងធ្វើផ្លូវ នៅកៀកសងខាងប្រាសាទ ខណៈយោធាថៃបានលួចចូលមកស៊ើបការណ៍នៅទីតាំងឈរជើងរបស់ទាហានខ្មែរម្ដងម្កាលដែរ។
ចំណែកទាហានខ្មែរដែលឈរជើងនៅតំបន់មុំបី បានអះអាងថា កាលពីយប់ម្សិលមិញ មានករណីផ្ទុះអាវុធចំនួន ៣គ្រាប់ ចេញពីទីតាំងរបស់យោធាថៃ ក៏ប៉ុន្តែមិនបណ្ដាលឱ្យមានការប្រឈមមុខដាក់គ្នារវាងភាគីទាំង២ នោះឡើយ។ រីឯភាគីយោធាថៃវិញ ក៏បានអះអាងដែរថា មានករណីផ្ទុះអាវុធចេញពីតំបន់ឈរជើងរបស់យោធាខ្មែរចំនួន ៧គ្រាប់ដែរ ហើយយោធាថៃ បានសន្និដ្ឋានថា សំឡេងផ្ទុះនេះ អាចកើតចេញពីការហ្វឹកហាត់អាវុធ។
បច្ចុប្បន្ននៅទីតាំងមួយចំនួន ទាហានខ្មែរ និងទាហានថៃ បានតាំងមូលដ្ឋានទ័ព និងសាងសង់លេណដ្ឋាន នៅចម្ងាយឆ្ងាយពីគ្នាត្រឹមតែ ៣០ម៉ែត្រ ឬ៥០ម៉ែត្រប៉ុណ្ណោះ ដោយតំបន់ខ្លះ ភាគីទាំងពីរបានប្រកែកតវ៉ាគ្នា ក្រោយទាហានថៃ បានព្យាយាមរាយបន្លាលួស និងដើរល្បាត នៅក្នុងតំបន់ឈរជើងរបស់យោធាខ្មែរ ខណៈតំបន់ខ្លះទៀត ទាហានខ្មែរ និងទាហានថៃ បានញាក់ចិញ្ចើមឌឺដងដាក់គ្នា និងបោះពាក្យសម្ដីលែបខាយដាក់គ្នាម្ដងម្កាល។
ចំណែកស្ថានភាពនៅក្នុងស្រុកថៃវិញ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយថៃ យល់ឃើញថា មានតែក្រុមអ្នកនយោបាយអភិរក្សនិយមនោះទេ ដែលចង់ឱ្យផ្ទុះសង្គ្រាមម្ដងទៀតដើម្បីកេងចំណេញប្រជាប្រិយភាព។ ក៏ប៉ុន្តែ ចំពោះក្រុមយុវជន និងបញ្ញវន្តថៃមួយចំនួន គឺពួកគេមិនចង់ឱ្យមានសង្គ្រាមផ្ទុះឡើងជាថ្មីនោះទេ ជាពិសេសនៅមុនពេលបោះឆ្នោត ដោយពួកគេបារម្ភថា យោធាថៃ អាចនឹងយកឱកាសនេះ ដើម្បីគ្រប់គ្រងប្រទេសសាជាថ្មី ដែលធ្វើឱ្យវិបត្តិនយោបាយថៃ ត្រូវជាប់គាំងបន្តទៀត៕
យោធាថៃអះអាងថា មិនមានក្ដីបារម្ភដែលនាំឱ្យមានសង្គ្រាមតាមព្រំដែនលើកទី៣ រវាងកម្ពុជា និងថៃនោះឡើយ