យោធា​ថៃ​បន្ត​ពង្រីក​តំបន់​វាយ​ប្រហារ និង​ទម្លាក់​គ្រាប់​ធុន​ធ្ងន់​ចូល​ជ្រៅ​ដល់​ទី​ប្រជុំជន

0
29

យោធា​ថៃ​កាន់​តែ​បន្ត​ពង្រីក​តំបន់​វាយ​ប្រហារ និង​ទម្លាក់​គ្រាប់​បែក​ធុន​ធ្ងន់​តាម​អាកាស​ចូល​ជ្រៅ​ដល់​ទី​ប្រជុំជន នៅ​ថ្ងៃ​ទី៩ ធ្នូ បន្ទាប់​ពី​កម្ពុជា​ប្រកាស​វាយ​បក​ទៅ​ភាគី​ថៃ​វិញ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែង​ថា កងកម្លាំង​យោធា​ថៃ​កាន់​តែ​បន្ត​ពង្រីក​តំបន់​វាយ​ប្រហារ​រហូត​ដល់​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ ចំណែក​កាសែត​ក្នុង​ស្រុក​ក៏​បាន​រាយការណ៍​ផ្ទាល់​ថា កងទ័ពអាកាស​ថៃ​បាន​​ប្រើ​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់​ធុន​ធ្ងន់​ចូល​ដល់​​កណ្ដាល​ទីក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ។

គិត​ត្រឹម​ម៉ោង ១២​ថ្ងៃ​ត្រង់​នេះ ពលរដ្ឋ​ស៊ីវិល​កម្ពុជា​បាន​ស្លាប់​កើន​ដល់ ៧​នាក់ និង​រង​របួស​ជា​ច្រើន នាក់​ទៀត។

នៅ​ព្រឹក​នេះ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន និង​ជា​នាយឧត្តមសេនីយ៍​ផុត​លេខ បាន​បញ្ជា​ឱ្យ​កងកម្លាំង​វាយ​បក​គ្រប់​​ទីតាំង​សមរភូមិ​​ដែល​យោធា​ថៃ​ឈ្លានពាន​កម្ពុជា បន្ទាប់​ពី​ការ​អត់ធ្មត់​លើស​២៤​ម៉ោង ដើម្បី​គោរព​នូវ​បទ​ឈប់ និង​ត្រូវការ​ពេលវេលា​ដើម្បី​ជម្លៀស​ប្រជាជន​ចេញ​មក​តំបន់​សុវត្តិភាព។

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ…

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ