

យោធាថៃបាញ់កាំភ្លើងធុនធ្ងន់ចូលមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១១ ធ្នូ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា ចុះផ្សាយនៅរសៀលដដែល។
លោក នេត្រ ភក្រ្តា អះអាងថា យោធាថៃបានយកទីតាំងជនស៊ីវិលជាមុខសញ្ញានៃការវាយប្រហាររបស់ខ្លួន។ ទោះយ៉ាងណាលោកពុំបញ្ជាក់ថា មានអ្នកជំងឺក្នុងមន្ទីរពេទ្យរងគ្រោះថ្នាក់ដោយសារគ្រាប់បែកទាំងនេះ។ តែយ៉ាងណាលោកបានបង្ហាញរូបភាពគ្រាប់កាំភ្លើងស្ថិតក្នុងស្ថានភាពមិនទាន់ផ្ទុះក្នុងបរិវេណមន្ទីរពេទ្យ។
គិតត្រឹមម៉ោង ៤រសៀលនេះ ពលរដ្ឋស៊ីវិលកម្ពុជាបានស្លាប់ ១០នាក់ ក្នុងនោះមានទារកម្នាក់ និងអ្នករងរបួសជិត ៦០នាក់ ដោយសារការវាយប្រហាររបស់យោធាថៃចូលទឹកដីខ្មែរ៕









