យោធា​ថៃ​បញ្ជា​ឱ្យ​គ្រប់គ្រង​ការនាំចេញ​ប្រេងឥន្ធនៈ​គ្រប់​ប្រភេទ ដោយ​ខ្លាច​មានការ​លួច​នាំ​ចេញ​បន្ត​ទៅ​កម្ពុជា

0
40
រថយន្តដឹកសាំង ចែកចាយ​តាម​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា។ រូប៖ បណ្ដាញសង្គម
រថយន្តដឹកសាំង ចែកចាយ​តាម​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា។ រូប៖ បណ្ដាញសង្គម

មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​២​ថៃ បាន​ចេញ​បញ្ជា​ឱ្យ​គ្រប់គ្រង​ការ​នាំ​ចេញ​ប្រេង​ឥន្ធនៈ ឧបករណ៍​ដែល​អាច​ប្រើប្រាស់​នៅក្នុង​សង្គ្រាម និង​គ្រាប់រំសេវ តាមរយៈ​ច្រកព្រំដែន ថៃ​-​ឡាវ នៅ​ច្រក ឆងមិក ចាប់ពី​ម៉ោង​១២​រំលង​អធ្រាត្រ ថ្ងៃទី​១៤ ខែធ្នូ។ យោធា​ថៃ​អះអាង​ថា ការ​រឹត​បន្តឹង​ការនាំចេញ​ឥន្ធនៈ​តាមផ្លូវ​គោក​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​លួច​រត់ពន្ធ​បន្ត​ចូល​ទៅ​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ក្នុង​ប្រទេស​ឡាវ។

ទោះជា​យ៉ាងណា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ នៅ​ច្រកព្រំដែន ឆងមិក មាន​រថយន្ត​ដឹក​ប្រេង​ឥន្ធនៈ​ជិត ១០០​គ្រឿង ដែល​ដឹក​ប្រេង​ប្រហែល​ជិត ៤០០​លីត្រ បាន​ឈប់​នៅ​ពីមុខ​ច្រក​ទ្វារ បន្តកន្ទុយ​គ្នា ដើម្បី​ស្នើសុំ​ការ​នាំចេញ។

កាលពី​ថ្ងៃទី​១៤ ធ្នូ យោធា​ថៃ​បាន​ចេញ​បញ្ជា​បន្ទាន់​មួយ ឱ្យ​បិទ​ឈូង​សមុទ្រ​ថៃ ដើម្បី​ស្ទាក់​ចាប់​ការ​ដឹក​ជញ្ជូន​ប្រេង និង​សម្ភារៈ​យោធា​ចូល​កម្ពុជា ហើយ​បាន​ប្រកាស​ដាក់​ដែនទឹក​ជុំវិញ​កំពង់ផែ​កម្ពុជា ថា ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់។

ក្រៅពី​រឹត​បន្តឹង​ការ​នាំ​ចេញ​ឥន្ធនៈ យោធា​ថៃ​គ្រោង​នឹង​បិទ​ការ​នាំចេញ​ថ្នាំពេទ្យ និង​គ្រឿង​បរិភោគ​មួយ​ចំនួន​ទៀត ដែល​ពួកគេ​សង្ស័យ​ថា របស់​ទាំងនេះ អាច​នឹង​ត្រូវ​ក្រុម​ឈ្មួញ​នាំ​ចេញ​បន្ត​ទៅ​កាន់​កម្ពុជា ហើយ​របស់​ទាំងនេះ នឹង​ត្រូវ​បាន​ផ្ដល់​ឱ្យ​ក្រុម​ទាហាន​ខ្មែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ