យោធា​ថៃ​បន្ត​វាយប្រហារ​ចូល​ទី​កដី​ខ្មែរ​នៅ​ព្រឹក​ថ្ងៃទី​១២ ធ្នូ

0
51
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​សន្និសីទកាសែត​។ រូប៖ ក្រសួងការពារជាតិ
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​សន្និសីទកាសែត​។ រូប៖ ក្រសួងការពារជាតិ

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១២ ធ្នូ ថា យោធា​ថៃ​បន្ត​វាយប្រហារ​ចូល​ដី​ខ្មែរ ស្ទើរតែ​គ្រប់​ទីតាំង​ដែល​យោធា​ថៃ​បាន​ឈ្លានពាន។

អ្នកស្រី​អះអាងថា កងទ័ព​កម្ពុជា​កំពុង​បន្ត​ឈរជើង​ការពារ​យ៉ាង​មុតមាំ និង​ស្វាហាប់​គ្រប់​ទិសដៅ​ដែល​យោធា​ថៃ​កំពុង​វាយប្រហារ។ ទោះជា​យ៉ាងណា អ្នកស្រី​នៅតែ​អំពាវនាវ​ឱ្យ​យោធា​ថៃ​ងាក​មក​គោរព​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព។

អ្នកស្រី ម៉ាលី សុជាតា បន្ត​ទាមទារ​ឱ្យ​យោធា​ថៃ បញ្ឈប់​នូវ​រាល់​ទង្វើ​ឈ្លានពាន​របស់ខ្លួន​ចូល​ទឹកដី​ខ្មែរ ការផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ ការវាយប្រហារ​ដោយ​មិន​រើស​គោលដៅ ជាពិសេស​ទៅលើ​ប្រជាជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ជាដើម។ អ្នកស្រី​ក៏​ស្នើឱ្យ​យោធា​ថៃ​បង្ហាញ​ពី​ភាពស្មោះត្រង់ និង​សុ​ឆន្ទៈ បើ​ថៃ​ពិតជា​ចង់បាន​សន្តិភាព​ពិតប្រាកដ​មែន ព្រោះ​សន្តិភាព​មិនអាច​កើត​មានតែ​តាមរយៈ​ការនិយាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាមរយៈ​សកម្មភាព​ជាក់ស្តែង។

កាសែត​ក្នុងស្រុក​បាន​រាយការណ៍​ថា ទាហាន​ថៃ បាន​បាញ់​ផ្លោង និង​បញ្ជូន​ទ័ពថ្មើរជើង​ចូល​ដី​កម្ពុជា តាំង​ពី​ព្រឹក​ព្រលឹម រហូត​មក​ដល់​ម៉ោង​ជាង​៩ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៥​នេះ។

​សូម​រង់ចាំ​តាមដាន​ព័ត៌មាន​ពិស្ដារ​…

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ