អ្នកឃ្លាំមើលសង្គម ទាមទារឲ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បោះបង់ចោលសកម្មភាពការទូតខ្យល់ ដោយងាកមកគោរពនីតិរដ្ឋផ្ទៃក្នុងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនពីការទន្ទ្រានរបស់យោធាថៃ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ បានបន្តធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ ប្រាសាទព្រះវិហារ ភាគខាងជើង នៃវត្តកែវសិក្ខាគិរីស្វារៈ ព្រមទាំងរាយលួសបន្លាប្រវែងប្រមាណ ១០០ ម៉ែត្រ និងដាក់ពង្រាយរថពាសដែក នៅតំបន់បុស្សស្បូវ-ជាំតែ។
ប្រទេសចិនកុម្មុយនិស្តប្រគល់នាវាចម្បាំង ១គ្រឿងទៀតឱ្យកម្ពុជា
អ្នកឃ្លាំមើលថា នាវាចម្បាំងដែលចិនផ្ដល់ឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន មិនមែនមានគោលបំណងបម្រើឱ្យវិស័យការពារជាតិកម្ពុជាឡើយ ប៉ុន្តែសម្រាប់បម្រើផលប្រយោជន៍ និងមហិច្ឆតាវាតទីភូមិសាស្ត្រនយោបាយរបស់ចិននៅក្នុងតំបន់។






