ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ព្រះសង្ឃ ជា វុទ្ធី ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីតុលាការដំបូងរាជធានីភ្នំពេញ សួរចម្លើយរយៈពេលមួយថ្ងៃពេញ។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យសមត្ថកិច្ចដោះលែងព្រះសង្ឃអង្គនេះវិញ ដោយថា ការចាប់ខ្លួនពលរដ្ឋដែលបញ្ចេញមតិ នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។
តំណាងខ្មែរក្រោមស្នើឱ្យបារាំងពិនិត្យឡើងវិញពីច្បាប់ដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងបន្ត
អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំងមិនបានសួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិនមានច្បាស់លាស់ជាច្រើនខាងផ្លូវច្បាប់។






