ជម្លោះព្រំដែនកម្ពុជា-ថៃ

ទំព័រនេះផ្ដល់ព័ត៌មានចុងក្រោយ ការវិភាគ និងសេចក្ដីរាយការណ៍ស៊ីជម្រៅ ទាក់ទងនឹងជម្លោះរវាងកម្ពុជា-ថៃ។

សង្ខេបព្រឹត្តិការណ៍ថ្មីៗចុងក្រោយ

ស្ថានភាពពលរដ្ឋភៀសសឹក

៣២

ជនស៊ីវិលស្លាប់

៩៣

ពលរដ្ឋរងបួស

ប្រមាណ ៨ម៉ឺននាក

ពលរដ្ឋនៅរងផលប៉ះពាល់

ប្រភពរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ថ្លៃងនៅអង្គការសហប្រជាជាតិ

វីដេអូព័ត៌មាន និងបទសម្ភាសន៍

អត្ថបទថ្មីៗ

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។

កងទ័ព​ថៃ​ញុះញង់​ឱ្យ​កងទ័ព​ខ្មែរ​បង្កជម្លោះ ក្រោយ​ភាគី​ខ្មែរ​រារាំង​ការឈ្លានពាន​របស់​ថៃ

0
ទាហាន​ខ្មែរ​អះអាង​ថា គឺ​ភាគី​ថៃ​ទៅវិញ​ទេ ដែល​តែងតែ​លួច​ធ្វើ​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា គ្រប់​រូបភាព ដែល​តម្រូវ​ឱ្យ​ទាហាន​ខ្មែរ​ធ្វើការ​រារាំង​ជាច្រើនលើក រហូត​ត្រូវ​ទាហាន​ថៃ​គំរាម​បាញ់សម្លាប់​ទៀត​ផង។

មន្ត្រី​ការបរទេស​ថៃ​ថា នឹង​បើក​កិច្ចប្រជុំ​កំណត់ព្រំដែន JBC ជាមួយ​កម្ពុជា ក្រោយ​បង្កើត​រដ្ឋាភិបាល​ថ្មី

0
អ្នកឃ្លាំមើល​ថា ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់លាស់​បែបនេះ កម្ពុជា​ត្រូវ​មាន​ផែនការ​ត្រៀម​ផ្សេងទៀត ដើម្បី​តតាំង​ជាមួយ​ថៃ​ក្នុង​ផ្លូវ​ការទូត ក្រៅពី​វិធី​ចរចា​ទ្វេភាគី។

ទាហាន​ថៃ​បន្ត​ឈ្លានពាន និង​ប្រមាថ​ជីវិត​ទាហាន​ខ្មែរ នៅ​តំបន់​ព្រំដែន​ខេត្តព្រះវិហារ

0
មន្ត្រី​បក្ស​ប្រឆាំង​ថា កម្ពុជា​កាន់តែ​បាត់បង់​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន ដោយសារ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់ របស់​មេដឹកនាំ​កម្ពុជា។

មេដឹកនាំ​ត្រកូល​ហ៊ុន​រក្សា​ភាព​ស្ងប់ស្ងាត់ រឿង​ជម្លោះព្រំដែន​ជាមួយ​ថៃ ក្រោយ​ភាគី​ថៃ​ព្រមាន​ពី​ការ​ផ្ទុះ​សង្គ្រាម​លើក​ទីបី

0
មេដឹកនាំ​កម្ពុជា​ពីរ​នាក់​ឪពុក និង​កូន នៃ​គ្រួសារ​ត្រកូល​ហ៊ុន បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ក្នុង​រឿង​ជម្លោះ​ព្រំដែន ក្រោយ​យោធា​ថៃ​បាន​គំរាម​ពី​ការ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​ជា​លើក​ទី​បី ជាច្រើនលើក។

អ្នកវិភាគ និង​យុវជន​រិះគន់​លោក ហ៊ុន ម៉ានី រឿង​គ្រោង​រៀបចំ​នគរ​សង្ក្រាន្ត ខណៈ​ទឹកដី​កំពុង​បាត់បង់

0
ពួកគាត់​ថា លោក ហ៊ុន ម៉ានី ទំនងជា​ចង់​បិទបាំង​ភាព​កម្សោយ របស់​មេដឹកនាំ ត្រកូល​«​ហ៊ុន​» ដែល​ធ្វើ​ឱ្យ​ទឹកដី​បាត់បង់ ហើយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ កំពុងតែ​កើត​ទុក្ខ ព្រោះតែ​គ្មាន​ដីធ្លី និង​ផ្ទះសម្បែង​ត្រឹមត្រូវ។

ពលរដ្ឋ​លើក​ឡើង​ពី​ភាព​ស្ងប់ស្ងាត់​របស់​សារព័ត៌​មាន​រឿង​ព្រំដែន និង​ចោទ​ស្ថាប័នរដ្ឋ​ផ្សាយ​ព័ត៌មាន​មិន​ស៊ី​ជម្រៅ

0
ពួកគាត់​ចោទ​ថា បញ្ហា​នេះ គឺ​បណ្ដាលមកពី​រដ្ឋាភិបាល​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ពលរដ្ឋ​ឆាប់​ភ្លេច​រឿង​បាត់បង់​ទឹកដី​តាម​ព្រំដែន​ទៅកាន់​ភាគី​ថៃ ដែល​បង្ហាញ​ពី​អសមត្ថភាព​របស់​មេដឹកនាំ។

អ្នកឃ្លាំមើល​ថា សង្គ្រាម​នៅ​អ៊ីរ៉ង់​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ

0
ពួកគាត់​ថា កាលៈទេសៈ​នេះ​មានតែ​ការ​ចាប់ផ្ដើម​បង្រួបបង្រួម​ជាតិ​ឡើងវិញ និង​ការ​ធ្វើ​ទំនើបកម្ម​យោធា​ឱ្យ​បាន​រឹងមាំ និង​ឆាប់​បំផុត ទើប​អាច​ទប់ស្កាត់​ការឈ្លានពាន​របស់​យោធា​ថៃ​បាន។

ជនភៀសសឹក​កំពុង​ជួប​ការ​លំបាក ព្រោះ​បញ្ហា​អនាម័យ និង​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង

0
ពួកគាត់​ថា នៅ​ពេល​មេឃ​ភ្លៀង រួម​ដោយ​ខ្យល់​កន្ត្រាក់​ម្ដងៗ តង់​កៅស៊ូ រាប់​សិប​ខ្នង របស់​ពួកគាត់ ត្រូវ​រសាត់អណ្ដែត​តាម​ខ្យល់ និង​លិច​លង ក្នុង​ទឹក ដែល​ធ្វើ​ឱ្យ​ជនភៀសសឹក ពុំ​អាច ដេក​ពួន​បាន​នោះ​ឡើយ។

អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ាណែត ចាត់វិធានការ​ច្បាប់​លើ​មន្ត្រី​និង​ឧកញ៉ា​ជា​ខ្នងបង្អែក​ឆបោក​អនឡាញ ដើម្បី​កុំ​ឲ្យ​ថៃ​យក​លេស​ឈ្លានពាន​​កម្ពុជា

0
អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ច្បាប់ និង​ដក​តួនាទី​មន្ត្រីជាន់ខ្ពស់ និង​ឧកញ៉ា​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ខ្នងបង្អែក​ឲ្យ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ ទោះបី​ជា​បុគ្គល​ទាំងនោះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្រួសារ​អ្នកដឹកនាំ​យ៉ាងណាក៏ដោយ។

ទាហាន​ខ្មែរ​អះអាង​ថា មន្ត្រី​បក្ស​កាន់​អំណាច​បាន​ដើរ​ប្រមូល​ទាហាន​ស្ម័គ្រចិត្ត​មុន​ផ្ទុះ​សង្គ្រាម​នៅ​ព្រំដែន​ថៃ

0
ក៏ប៉ុន្តែ ពួកគាត់​ថា ក្រោយ​ឆ្លងកាត់​សមរភូមិ​ប្រយុទ្ធ​ជាង ២០​ថ្ងៃ និង​ហួស​កាលកំណត់​ហើយ​នេះ ពួកគាត់​ត្រូវ​គេ​ទុកចោល​យ៉ាង​កម្សត់​នៅ​តំបន់​ព្រំដែន និង​មិនបាន​ផ្ដល់​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ​តាម​ការសន្យា​នោះ​ឡើយ។

«រដ្ឋាភិបាល​កម្ពុជា​​គួរ​ដោះលែង​អ្នក​ជាប់ឃុំ​មនសិការ​ទាំងអស់ ដើម្បី​ផ្សះផ្សា​ជាតិខ្មែរ​ជា​ធ្លុង​មួយ»

0
គណបក្ស​ក្រៅ​រដ្ឋាភិបាល​និង​អ្នកឃ្លាំមើល​សង្គម បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង អ្នក​ជាប់ឃុំ​មនសិការ​ទាំងអស់ ដើម្បី​បង្ហាញ​ពី​ការផ្សះផ្សា​ជាតិខ្មែរ​ជា​ធ្លុង​មួយ ហើយនឹង​ទទួល​បាន​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ខណៈ​លោក​ហ៊ុន ម៉ា​ណែ​ត កំពុង​បំពេញបេសកកម្ម​ការទូត​នៅ​ក្រៅ​ប្រទេស។