អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលបង្ហាញការខូចខាតទីតាំងស៊ីវិលដែលកងទ័ពថៃបានកម្ទេច ដើម្បីកុំឱ្យអន្តរជាតិយល់ច្រឡំ
សំណើនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ បានវាយប្រហារមកលើទីតាំងជនស៊ីវិល នៅលើទឹកដីខ្មែរជាច្រើនកន្លែង ដោយប្រើលេសថា ទីតាំងទាំងនោះគឺជាមូលដ្ឋានរបស់កងទ័ពខ្មែរ និងជាទីតាំងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដែលធ្វើឱ្យអន្តរជាតិមួយចំនួន មានការយល់ច្រឡំ។
អ.ស.បបារម្ភចំពោះ ការវាយប្រហារលើជនស៊ីវិលនិងសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងជម្លោះកម្ពុជា-ថៃ
អ្នកវិភាគថា ការលើកឡើងនេះ ជារឿងត្រឹមត្រូវ ប៉ុន្តែ ពុំមានប្រសិទ្ធភាព ក្នុងការ បញ្ឈប់សង្គ្រាម ឈ្លានពានរបស់ថៃមកលើកម្ពុជានោះទេ ប្រសិនបើស្ថាប័នអន្តរជាតិនេះ មិនរកការពិតនៃអំពើឈ្លានពានរបស់ថៃ យកមកវិធានការជាក់លាក់តាមផ្លូវច្បាប់។
សារមន្ទីរអាមេរិកប្រគល់វត្ថុបុរាណឱ្យកម្ពុជា ក្នុងពេលយោធាថៃព្យាយាមបំផ្លាញប្រាសាទបុរាណខ្មែរ
សារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន ស្មិតសូនីញាន (Smithsonian) របស់សហរដ្ឋអាមេរិកបានយល់ព្រមប្រគល់វត្ថុបុរាណខ្មែរចំនួន ៣រូបឱ្យមកកម្ពុជាវិញ ក្រោយពីការចរចាអស់រយៈពេលជាច្រើនឆ្នាំរវាងកម្ពុជាជាមួយសារមន្ទីរជាតិអាមេរិកមួយនេះ។









