សារមន្ទីរ​អាមេរិក​ប្រគល់​វត្ថុ​បុរាណ​ឱ្យ​កម្ពុជា ក្នុង​ពេល​យោធា​ថៃ​ព្យាយាម​បំផ្លាញ​ប្រាសាទបុរាណ​ខ្មែរ

0
សារមន្ទីរ​ជាតិ​សិល្បៈ​អាស៊ី​នៃ​វិទ្យាស្ថាន ស្មិតសូនីញាន (Smithsonian) របស់​សហរដ្ឋអាមេរិក​បាន​យល់ព្រម​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ៣​រូប​ឱ្យមក​កម្ពុជា​វិញ ក្រោយពី​ការចរចា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រវាង​កម្ពុជា​ជាមួយ​សារមន្ទីរ​ជាតិ​អាមេរិក​មួយ​នេះ។

អ.ស.ប​បារម្ភ​ចំពោះ ការ​វាយប្រហារ​លើ​ជន​ស៊ីវិល​និង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្នុង​ជម្លោះ​កម្ពុជា​-​ថៃ

0
អ្នកវិភាគ​ថា ការ​លើកឡើង​នេះ ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ ពុំ​មាន​ប្រសិទ្ធភាព ក្នុង​ការ បញ្ឈប់​សង្គ្រាម ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​នោះ​ទេ ប្រសិនបើ​ស្ថាប័ន​អន្តរជាតិ​នេះ មិន​រក​ការពិត​នៃ​អំពើ​ឈ្លានពាន​របស់​ថៃ យក​មក​វិធានការ​ជាក់លាក់​តាមផ្លូវ​ច្បាប់។

អ្នកឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ការខូចខាត​ទីតាំង​ស៊ីវិល​ដែល​កងទ័ព​ថៃ​បាន​កម្ទេច ដើម្បី​កុំ​ឱ្យ​អន្តរជាតិ​យល់​ច្រឡំ

0
សំណើ​នេះ ធ្វើឡើង​បន្ទាប់​ពី​យោធា​ថៃ បាន​វាយប្រហារ​មក​លើ​ទីតាំង​ជន​ស៊ីវិល នៅ​លើ​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង ដោយ​ប្រើ​លេស​ថា ទីតាំង​ទាំងនោះ​គឺជា​មូលដ្ឋាន​របស់​កងទ័ព​ខ្មែរ និង​ជាទី​តាំង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត ដែល​ធ្វើ​ឱ្យ​អន្តរជាតិ​មួយ​ចំនួន មាន​ការ​យល់​ច្រឡំ។

សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើកដំបូង​លើ​បុគ្គល និង​ក្រុមហ៊ុន​នៅ​កម្ពុជា ពាក់ព័ន្ធ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ

0
ការ​សម្រេច​នេះ ត្រូវ​បាន​ប្រកាស​ដោយ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​៣០ ខែកក្កដា ដោយ​ចោទ​ប្រកាន់​ថា បុគ្គល និង​អង្គភាព​ទាំងនោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រួមមាន​ការ​ជួញដូរ​មនុស្ស ការ​ឃុំខ្លួន​ដោយ​ខុសច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​បង្ខំ​ឱ្យ​ជនរងគ្រោះ​ប្រព្រឹត្ត​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។