ក្រសួងមហាផ្ទៃថា ក្នុងរយៈពេលជាង៣ឆ្នាំ កម្ពុជាបណ្តេញជនបរទេស ជាង៧ម៉ឺននាក់ ហើយ ក្នុងនោះជនបរទេសភាគច្រើន ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ អ្នកឃ្លាំមើលយល់ថា ការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីកម្ពុជា គឺជារឿងល្អ ប៉ុន្តែការមិនចាត់វិធានការផ្លូវច្បាប់មកលើមេខ្លោងធំៗ ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ជារឿងដែលគួរឱ្យព្រួយបារម្ភព្រោះថា កម្ពុជា គ្មានឆន្ទៈ លុបបំបាត់ឧក្រិដ្ឋកម្មឆបោតាមអនឡាញ នោះទេ។
អ្នកឃ្លាំមើលទទូចឲ្យហ្រ្វង់កូហ្វូនីលើកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាតម្លៃស្នូលនៃកិច្ចប្រជុំ
ការលើកឡើងនេះ ធ្វើឡើងមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា។







