សង្គម​ស៊ីវិល សហជីព និង​បក្ស​ក្រៅ​រដ្ឋាភិបាល​រំឭក​ខួប​២២​ឆ្នាំ​នៃ​ឃាតកម្ម​លោក ជា វិជ្ជា

0
សង្គម​ស៊ីវិល សហជីព និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជំរុញ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ឃាតករ និង​អ្នក​នៅ​ពី​ក្រោយខ្នង ដែល​រៀបចំ​ផែនការ​បាញ់សម្លាប់ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា​។ ការជំរុញ​នេះ ធ្វើឡើង​ក្នុង​ពិធី​រំឭក​ខួប ២២ ឆ្នាំ​នៃ​ការ​សម្លាប់​លោក ជា វិជ្ជា នៅ​រាជធានី​ភ្នំពេញ។

កូដករ​ណាហ្គាវើលដ៍​ចាត់ទុក​ថៃ​ហាម​ប្រើ​ពាក្យ​ឈ្លានពាន ដូច​រដ្ឋាភិបាល​ខ្មែរ​រឹតត្បិត​​មិន​ឱ្យ​រក​យុត្តិធម៌

0
ពួកគាត់​ថា ការព្រមាន​របស់​ថៃ​នៅ​ពេល​នេះ គឺ​ដូច​ទៅ​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​បាន​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​លើ​ក្រុម​កូដករ ហើយ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​បែរ​ជា​បាន​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​កូដករ​នៅពេល​ពួកគាត់​ចេញ​តវ៉ា​រក​យុត្តិធម៌​អស់​រយៈពេល​ជាង ៤​ឆ្នាំនេះ​ទៅវិញ។

អ្នកច្បាប់​ថា កម្ពុជា​ប្ដឹង​ថៃ​ទៅ ​UN គ្រាន់តែ​ចង់​បង្វែរ​ភាព​អសកម្ម​របស់​លោក ហ៊ុន ម៉ាណែត រឿង​ព្រំដែន

0
អ្នកច្បាប់ និង​អ្នកវិភាគ​លើកឡើង​ថា ការដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ប្ដឹង​ថៃ​ទៅ​កាន់​ស្នងការ​អង្គការសហប្រជាជាតិ (UN) នៅ​ពេលនេះ គឺ​គ្រាន់តែ ចង់​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ ដែល​កំពុងតែ​ខឹងសម្បា នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែល​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ព្រំដែន ក្នុង​ពេល​យោធា​ថែ បង្កើន​ការ​រំលោភបំពាន​ដីធ្លី និង​ដុត​ផ្ទះសម្បែង​អ្នកភូមិ​យ៉ាង​អនាធិបតេយ្យ។

លោក នី ណាក់ មាន​សេរីភាព​ក្រោយ​អនុវត្ត​ទោស​គ្រប់​កាលកំណត់​

0
អ្នកជំនាញ​កសិកម្ម​លោក នី ណាក់ ដែល​តែង​រិះគន់​បញ្ហា​សង្គម​ មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃទី​៥ មករា ក្រោយ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ។

ឪពុក​អ្នកទោស​មនសិការ​លោក ធី ថន ថា ការ​បន្ត​ឃុំខ្លួន​កូនប្រុស​គឺ​ជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត

0
ឪពុក​អ្នកទោស​មនសិការ លោក ធី ថន លើកឡើង​ថា ការ​បន្ត​ឃុំខ្លួន កូនប្រុស​របស់​លោក គឺជា​ជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវចិត្ត ខណៈ​កូនប្រុស​របស់​លោក គ្មាន​កំហុស​ដូច​ការចោទប្រកាន់​។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​តុលាការ​បាន​ចាប់ និង​ឃុំខ្លួន​អ្នកទោស​មនសិការ​រូប​នេះ​ជាង ១​ឆ្នាំ​មក​ហើយ។

សង្គម​ស៊ីវិល​បន្ត​ទាមទារ​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​កាល​ពី​១២​ឆ្នាំមុន

0
សង្គម​ស៊ីវិល​បន្ត​ទាមទារ​រក​យុត្តិធម៌​ដល់​កម្មករ​ដែល​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា នៅ​ផ្លូវ​វេងស្រេង កាលពី ១២​ឆ្នាំមុន ដោយ​ទាមទារ​ឱ្យ​អាជ្ញាធរ​រក​អ្នកទទួលខុសត្រូវ​នៃ​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​នោះ។

តុលាការ​លើក​ពេល​សវនាការ​សកម្មជន​សង្គម​លោក ធី ថន និង​សកម្មជន​នយោបាយ​ពីរ​នាក់​ទៀត

0
សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែធ្នូ បាន​លើក​ពេល​សវនាការ សំណុំរឿង​សកម្មជន​សង្គម លោក ធី ថន និង​សកម្មជន​នយោបាយ​ពីរ​នាក់​ទៀត ទៅ​ពេល​ក្រោយ​។ សង្គម​ស៊ីវិល លើកឡើង​ថា ការ​លើក​ពេល​សវនាការ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ទទួល​យុត្តិធម៌ របស់​ជនជាប់ចោទ​ទាំង​បី​នាក់ ។

អ្នក​សារព័ត៌មាន​ស្នើ​រដ្ឋាភិបាល​សម្រួល​ដល់​កាសែត​អន្តរជាតិ​ឱ្យ​ទទួល​បាន​ព័ត៌មាន​ពី​កម្ពុជា​រឿង​ជម្លោះព្រំដែន​ជាមួយ​ថៃ

0
សំណើ​នេះ ធ្វើឡើង​បន្ទាប់​ពី​ពួកគាត់​សង្កេតឃើញ​អំពី​ការ​ចាញ់​ប្រៀប​របស់​កម្ពុជា ចំពោះ​ប្រទេស​ថៃ ទៅ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ជម្លោះ​នៅ​តាម​បណ្ដោយ​ព្រំដែន ដោយសារតែ​ថៃ​មាន​ទីស្នាក់ការ​របស់​សារព័ត៌មាន​អន្តរជាតិ​ច្រើនជាង​កម្ពុជា។

អាជ្ញាធរ​ថៃ​ចាប់​ឃុំ​ខ្លួន​ជនភៀសខ្លួន​នយោបាយ​ខ្មែរ អ្នកស្រី ប៉ែន មុំ

0
ជនភៀសខ្លួន​ផ្នែក​នយោបាយ​ម្នាក់ ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ប៉ែន មុំ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ នៅ​ទីក្រុង​បាងកក (Bangkok) ប្រទេស​ថៃ។ តំណាង​ជនភៀសខ្លួន​នយោបាយ​នៅ​ប្រទេស​ថៃ អំពាវនាវ​ឲ្យ​អង្គការសិទ្ធិមនុស្ស​ជួយ​តាមដាន និង​អន្តរាគមន៍ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​អាជ្ញាធរ​ថៃ​បញ្ជូន​លោកស្រី ប៉ែន មុំ ត្រឡប់​ទៅ​កម្ពុជា​វិញ។

CCHR ធ្វើ​យុទ្ធនាការ​ទាមទារ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥​នាក់ និង​លោក កើត សារ៉ាយ

0
CCHR និង​ក្រុម​សកម្មជន​សង្គម​នៅតែ​ស្នើ​ដល់​តុលាការ និង​ស្ថាប័ន​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ ៥​នាក់ និង​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សា​រ៉ា​យ ឱ្យ​មាន​សេរីភាព​។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។