CCHR ធ្វើយុទ្ធនាការទាមទារដោះលែងសកម្មជនមាតាធម្មជាតិទាំង ៥នាក់ និងលោក កើត សារ៉ាយ
CCHR និងក្រុមសកម្មជនសង្គមនៅតែស្នើដល់តុលាការ និងស្ថាប័នអាជ្ញាធរពាក់ព័ន្ធដោះលែងសកម្មជនមាតាធម្មជាតិ ៥នាក់ និងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យមានសេរីភាព។
អ្នកសារព័ត៌មានស្នើរដ្ឋាភិបាលសម្រួលដល់កាសែតអន្តរជាតិឱ្យទទួលបានព័ត៌មានពីកម្ពុជារឿងជម្លោះព្រំដែនជាមួយថៃ
សំណើនេះ ធ្វើឡើងបន្ទាប់ពីពួកគាត់សង្កេតឃើញអំពីការចាញ់ប្រៀបរបស់កម្ពុជា ចំពោះប្រទេសថៃ ទៅលើការផ្សព្វផ្សាយព័ត៌មាន អំពីជម្លោះនៅតាមបណ្ដោយព្រំដែន ដោយសារតែថៃមានទីស្នាក់ការរបស់សារព័ត៌មានអន្តរជាតិច្រើនជាងកម្ពុជា។
អ្នកឃ្លាំមើលថា រដ្ឋាភិបាលគ្មានជំហរយករឿងទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរប្ដឹងតុលាការអន្តរជាតិ
ការលើកឡើងនេះ ក្រោយពីក្រសួងការបរទេសបានធ្វើបទបង្ហាញប្រាប់អង្គទូតអន្តរជាតិ ជុំវិញទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងបញ្ហាភាគីថៃចោទកម្ពុជារឿងដាក់មីនថ្មី ហើយ ជាមួយគ្នានោះ ក្រសួងពុំបានបង្ហាញថា នឹងប្ដឹងថៃទៅកាន់ស្ថាប័នអន្តរជាតិឡើយ។
ឪពុកអ្នកទោសមនសិការលោក ធី ថន ថា ការបន្តឃុំខ្លួនកូនប្រុសគឺជាការធ្វើទារុណកម្មផ្លូវចិត្ត
ឪពុកអ្នកទោសមនសិការ លោក ធី ថន លើកឡើងថា ការបន្តឃុំខ្លួន កូនប្រុសរបស់លោក គឺជាជាការធ្វើទារុណកម្មផ្លូវចិត្ត ខណៈកូនប្រុសរបស់លោក គ្មានកំហុសដូចការចោទប្រកាន់។ ការលើកឡើងនេះ បន្ទាប់ពីតុលាការបានចាប់ និងឃុំខ្លួនអ្នកទោសមនសិការរូបនេះជាង ១ឆ្នាំមកហើយ។
អាជ្ញាធរថៃចាប់ឃុំខ្លួនជនភៀសខ្លួននយោបាយខ្មែរ អ្នកស្រី ប៉ែន មុំ
ជនភៀសខ្លួនផ្នែកនយោបាយម្នាក់ ដែលជាសមាជិកគណបក្សសង្គ្រោះជាតិ លោកស្រី ប៉ែន មុំ ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួនក្នុងពន្ធនាគារ នៅទីក្រុងបាងកក (Bangkok) ប្រទេសថៃ។ តំណាងជនភៀសខ្លួននយោបាយនៅប្រទេសថៃ អំពាវនាវឲ្យអង្គការសិទ្ធិមនុស្សជួយតាមដាន និងអន្តរាគមន៍ ធ្វើយ៉ាងណាកុំឲ្យអាជ្ញាធរថៃបញ្ជូនលោកស្រី ប៉ែន មុំ ត្រឡប់ទៅកម្ពុជាវិញ។
តុលាការអូស្ត្រាលីចោទប្រកាន់មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ពីបទរំលោភផ្លូវភេទកុមារ
មន្ត្រីសង្គមស៊ីវិលថា ប្រសិនបើមន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់តុលាការអូស្ត្រាលីមែន នឹងត្រូវប្រឈមការជាប់ទោសធ្ងន់ ហើយទង្វើអសីលធម៌ និងការបំពានច្បាប់របស់មន្ត្រីរូបនេះ កំពុងនាំភាពអាម៉ាស់ដល់កេរ្ដិ៍ឈ្មោះកម្ពុជា។
អាជ្ញាធរវៀតណាមចាប់ខ្លួនសកម្មជនខ្មែរក្រោមម្នាក់ទៀតដាក់ពន្ធនាគារក្រោយចែករំលែកព័ត៌មានរំលោភសិទ្ធិខ្មែរក្រោម
អាជ្ញាធរចោទប្រកាន់លោកពីបទកេងចំណេញសេរីភាពប្រជាធិបតេយ្យតាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០១៥ របស់វៀតណាម។
អង្គការសង្គមស៊ីវិលជុំវិញពិភពលោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនមាតាធម្មជាតិ៥នាក់ឱ្យមានសេរីភាពវិញ
ការទាមទារនេះ ធ្វើឡើងតាម រយៈលិខិតចំហមួយផ្ញើជូនលោក ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា យុវជនបរិស្ថានវ័យក្មេងទាំងនេះ ជាធនធានដ៏សំខាន់ក្នុងកិច្ចការពារបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះ ដែលគួរតែត្រូវបានដោះលែងជាបន្ទាន់។
សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសហជីពឯករាជ្យឡើងវិញ ក្រោយអាមេរិកស៊ើបអង្កេតលើកម្ពុជា
ការស្នើនេះធ្វើឡើង ក្រោយពីសហរដ្ឋអាមេរិក នឹងបើកការ ស៊ើបអង្កេត លើកម្ពុជា ពាក់ព័ន្ធ ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ និងលើសសមត្ថភាព នៅតាមរោងចក្រសហគ្រាសនៅកម្ពុជា។
លោក នី ណាក់ មានសេរីភាពក្រោយអនុវត្តទោសគ្រប់កាលកំណត់
អ្នកជំនាញកសិកម្មលោក នី ណាក់ ដែលតែងរិះគន់បញ្ហាសង្គម មានសេរីភាពវិញហើយនៅថ្ងៃទី៥ មករា ក្រោយអនុវត្តទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។




















