អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ថា មនុស្ស​ជិត​ ១០០​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ក្រោយ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ

0
អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​អះអាង​ថា មាន​មនុស្ស​ជិត​១០០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្រោយ​ពួកគាត់​បាន​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ និង​រិះគន់​ទៅលើ​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ថា ការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដ៏ទៃ។

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​គ្មាន​ជំហរ​យក​រឿង​ទាហាន​ថៃ​បាញ់​សម្លាប់​​ពល​រដ្ឋ​ខ្មែរ​ប្ដឹង​តុលាការ​អន្តរជាតិ

0
ការ​លើកឡើង​នេះ ក្រោយពី​ក្រសួង​ការបរទេស​បាន​ធ្វើ​បទ​បង្ហាញ​ប្រាប់​អង្គទូត​អន្តរជាតិ ជុំវិញ​ទាហាន​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ និង​បញ្ហា​ភាគី​ថៃ​ចោទ​កម្ពុជា​រឿង​ដាក់​មីន​ថ្មី ហើយ ជាមួយគ្នា​នោះ ក្រសួង​ពុំបាន​បង្ហាញ​ថា នឹង​ប្ដឹង​ថៃ​ទៅ​កាន់​ស្ថាប័ន​អន្តរជាតិ​ឡើយ។

គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ​ស្នើ​​តុលាការ​ឱ្យ​ដោះលែង​សកម្មជន​ទាំង ៥​នាក់

0
គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ ស្នើ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​សាលាឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌ និង​ដោះលែង​សកម្មជន​ទាំង ៥​នាក់ ។ ទន្ទឹម​គ្នា​នេះ អង្គការ​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​បងប្អូន​ខ្មែរ នៅ​ក្រៅ​ប្រទេស នាំគ្នា​បញ្ចេញ​សំឡេង ដើម្បី​បញ្ឈប់​ភាព​អយុត្តិធម៌​លើ​សកម្មជន​មាតា​ធម្មជាតិ​និង លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ប្រទេស​កម្ពុជា។

អ្នករាយការណ៍​សិទ្ធិមនុស្ស​អ.ស.ប​រងការរិះគន់​ថា ចេញសេចក្ដីថ្លែងការណ៍​រឿង​ព្រំដែន​កម្ពុជា​-​ថៃ គ្មាន​ទម្ងន់ និង​គ្មាន​ភាព​ជាក់ស្ដែង

0
ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់ពី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​ជា​ជនជាតិ​ថៃ លោក វីទីត មុនតាប៊ន (Vitit Muntarbhorn) បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ផ្សះផ្សា​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ក្នុង​វិវាទ​រឿង​ព្រំដែន។

ជន​រងគ្រោះ​ និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​ខ្មែរ​ពន្លឿន​ការ​ប្ដឹង​ទាហាន​ថៃ​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​នារី​ខ្មែរ

0
ជន​រងគ្រោះ​ និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​​ខ្មែរ​ ​ពន្លឿន​ការ​ប្ដឹង​ទាហាន​ថៃ​ករណី​​ដែល​ ​ចាប់​ពលករ​ខ្មែរ​​ចំនួន​​ ១២​​នាក់ ​យក​មក​​​ធ្វើ​ទារុណកម្ម ​​និង​ ​​​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​នារី​ខ្មែរ​ម្នាក់​​​ អាយុ​១៨​ឆ្នាំ អំឡុង​​ពេល​ ​​ដែល​ពលករ​ខ្មែរ​​​​ទាំង​នោះ កំពុងតែ​ធ្វើ​​​​​ដំណើរ​​​លើ​​​ឡាន​ចេញ​ពី​ប្រទេស​ថៃ​​​ ត្រឡប់​មក​ស្រុក​កំណើត​​វិញ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ភាគី​ថៃ​ទទួល​ខុសត្រូវ​ចំពោះ​​ទង្វើ​​ដែល​ទាហាន​ថៃ​រំលោភ​បូក​ពលករ​ខ្មែរ

0
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ភាគី​ថៃ​ទទួល​ខុសត្រូវ​ចំពោះ​​​​ទង្វើ​ ដែល​​​​​​ក្រុម​ទាហាន​ឈុត​ខ្មៅ​​​​ថៃ បាន​​ធ្វើ​ទារុណកម្ម​​​​​មក​លើ​ពលករ​ខ្មែរ និង​ប្រព្រឹត្ត​អំពើ​​រំលោភ​បំពាន​​ផ្លូវ​ភេទ​​ចំពោះ​​​នារី​ខ្មែរ​ម្នាក់​​អាយុ ១៨ឆ្នាំ ដើម្បី​​នាំ​​​ជនល្មើស​ទាំង​នោះ មក​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់។ រីឯ​ភាគី​​ថៃ​ ​​​បាន​បដិសេធ​ថា មិន​មាន​ករណី​នេះ​កើត​ឡើយ។

លោក មូន ពេជ្រ ដាក់​ពាក្យ​ប្ដឹង​ពួក​មេដឹកនាំ​យោធា​ថៃ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

0
យុវជន​កម្ពុជា​មួយ​រូប​គឺ​លោក មូន ពេជ្រ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​លោក ផ្ដួចផ្ដើម​កៀរគរ​មតិ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ដាក់​ពាក្យ​ប្ដឹង ប្រឆាំង​នឹង​ពួក​មេដឹកនាំ​យោធា និង​អ្នកដឹកនាំ​នយោបាយ​ថៃ ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ជា​ស្ថាពរ។

តុលាការ​វៀតណាម​បន្ត​កាត់ទោស​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ដែល​ឈឺ​ឆ្អាល​រឿង​សិទ្ធិមនុស្ស

0
ក្នុង​ថ្ងៃ​ជាមួយគ្នា អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​លង់​ហោរ​ដដែល​ក៏បាន​ចាប់ខ្លួន​សកម្មជន​ស្ត្រី​ខ្មែរក្រោម​មួយ​រូប​ក្រោយពី​សកម្មជន​រូប​នោះ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​ដែល​កំពុង​ចុះ​ឃ្លាំមើល និង​តាមដាន​រំខាន​ការរស់នៅ​របស់​អ្នកស្រី។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។