សកម្មជនវៀតណាម២រូបត្រូវបានចាប់ខ្លួនបន្ទាប់ពីឆ្លងពីកម្ពុជាចូលទឹកដីវៀតណាម
យ៉ាងណា អ្នកឃ្លាំមើលសង្ស័យថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់បញ្ជូនជាសម្ងាត់សកម្មជនទាំងនេះ ពីកម្ពុជាឱ្យវៀតណាម ខណៈអង្គការ សិទ្ធិមនុស្សអន្តរជាតិ ហៅចំណាត់ការរបស់អាជ្ញាធរៀតណាម ថា ជាការរំលោភសិទ្ធិមនុស្សឃោរឃៅ។
ក្រុមសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់សិទ្ធិទទួលព័ត៌មាន
ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល និងយុវជន ស្នើឱ្យរដ្ឋាភិបាល និងសភា ពន្លឿនការអនុម័តច្បាប់នេះក្នុងឆ្នាំ២០២៦ ឬយ៉ាងយូរនៅឆ្នាំ២០២៧។
តុលាការវៀតណាមកាត់ទោសសកម្មជនខ្មែរក្រោម
ការកាត់ទោសនេះ កើតឡើងស្របពេលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី កំពុងបំពេញទស្សនកិច្ចរឹតចំណងមិត្តភាពយុវជន ដែលគាំទ្រគណបក្សប្រជាជាកម្ពុជា ជាមួយយុវជនបក្សកុម្មុនីយស្តវៀតណាម។
តុលាការអូស្ត្រាលីចោទប្រកាន់មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ពីបទរំលោភផ្លូវភេទកុមារ
មន្ត្រីសង្គមស៊ីវិលថា ប្រសិនបើមន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់តុលាការអូស្ត្រាលីមែន នឹងត្រូវប្រឈមការជាប់ទោសធ្ងន់ ហើយទង្វើអសីលធម៌ និងការបំពានច្បាប់របស់មន្ត្រីរូបនេះ កំពុងនាំភាពអាម៉ាស់ដល់កេរ្ដិ៍ឈ្មោះកម្ពុជា។
ពលរដ្ឋសកម្មកិច្ចការងារសង្គម កញ្ញា ខែម ស្រីមុំ ស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់
អ្នកឃ្លាំមើលថា ការបន្តឃុំខ្លួន កញ្ញា ខែម ស្រីមុំ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និង គោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
អតីតពលកររងគ្រោះនៅអារ៉ាប៊ីសាអ៊ូឌីតស្នើតុលាការពន្លឿនកាត់ទោសថៅកែក្រុមហ៊ុន ហ្វាទីណា
ការស្នើនេះធ្វើឡើងបន្ទាប់ពីជនរងគ្រោះ និងសាក្សីចំនួន ៨នាក់ បានចូលឆ្លើយបំភ្លឺក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ក្នុងសំណុំរឿងព្រហ្មទណ្ឌលើថៅកែក្រុមហ៊ុន ហ្វាទីណា ២នាក់ ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងការនាំពលករទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយខុសច្បាប់កាលពីអំឡុងឆ្នាំ២០២៣។
អាជ្ញាធរខេត្តឧត្តរមានជ័យដោះលែងចាងហ្វាងសារព័ត៌មានដែលរាយការណ៍ពីបទល្មើសព្រៃឈើក្រោយឃុំខ្លួនមួយយប់
មន្ត្រីសិទ្ធិមនុស្សយល់ថា ការចាប់ខ្លួនអ្នកសារព័ត៌មានរូបនេះ ជារូបភាពគំរាមកំហែងដល់អ្នកសារព័ត៌មានក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន។
សង្គមស៊ីវិលជិត៥០ ថ្កោលទោសការផ្តន្ទាទោសយុវជន ធី ថន ឱ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយចាត់ទុកជា «ទណ្ឌកម្មធ្ងន់ធ្ងរ»
ពួកគេសម្តែងការសោកស្តាយជាខ្លាំងចំពោះការផ្តន្ទាទោសនេះ និងអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងយុវជន ធី ថន ដោយគ្មានលក្ខខណ្ឌ។
ឪពុកយុវជន ធី ថន លើកទឹកចិត្តកូនប្រុសឲ្យអត់ធ្មត់ និងតស៊ូដើម្បីយុត្តិធម៌ ទោះជាប់ពន្ធនាគារ ៧ឆ្នាំ
សង្គមស៊ីវិលថា ការផ្ដន្ទាទោសយុវជន ធី ថន គឺមានលក្ខណៈការជាការដឹកនាំតាមបែបផ្ដាច់ការ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
សមត្ថកិច្ចបញ្ជូនសំណុំរឿងលោក អ៊ុក ពេជ្រសំណាង ទៅឱ្យតុលាការចាត់ការ
សង្គមស៊ីវិលទទូចឱ្យដោះលែងលោក អ៊ុក ពេជ្រសំណាង ឱ្យមានសេរីភាពវិញ ពីព្រោះខ្លឹមសារក្នុងបទសម្ភាសរបស់លោកជាមួយអ្នកសារព័ត៌មាន មានលក្ខណៈជាការបញ្ចេញមតិរិះគន់ក្នុងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ។
















