រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ប្តឹង​រដ្ឋាភិបាល​ថៃ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​ផ្លូវការ

0
58
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា សម្រេច​ដាក់​បណ្តឹង​ជា​ផ្លូវការ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ថ្ងៃទី​៤ កុម្ភ: ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ទទូលខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នា​ពេល​កន្លង​មក។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ កុម្ភៈ ថា ការ​ដាក់​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ធ្វើឡើង​តាមរយ​:​មេធាវី​អន្តរជាតិ។ ការ​ដាក់​បណ្តឹង​នេះ គឺ​ដើម្បី​រក​យុត្តិធម៌​និង​ការពារ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​ខ្មែរ និង​ជន​ស៊ីវិល​ទូទៅ ដែល​រងគ្រោះ​ពី​ការវាយប្រហារ​តាម​អាកាស និង​កាំភ្លើង​ធំ​របស់​កងទ័ព​ថៃ លើ​ទឹកដី​ប្រទេស​កម្ពុជា និង​លើ​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា​ដោយ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជនស៊ីវិល ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ទីតាំង​ទាំងនោះ។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា បញ្ជាក់​ថា ពាក្យ​បណ្តឹង​នេះ គឺ​ដាក់​ការ​ទទួលខុសត្រូវ​ទាំង​លើ​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត។

ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​ថៃ ត្រូវ​ទទួល​ខុសត្រូវ​លើ​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​ថៃ ដូចជា​ការវាយប្រហារ​លើ​គោលដៅ​ជន​ស៊ីវិល និង​ទៅលើ​គោលដៅ​យោធា​ដែល​បង្ក​ការខូចខាត​ដល់​ជន​ស៊ីវិល​ច្រើន​លើសលប់។ បន្ថែម​ពី​នេះ កងទ័ព​ថៃ ត្រូវ​ទទួលខុសត្រូវ​លើ​ការប្រើប្រាស់​អាវុធ​ធន់ធ្ងន់ គ្រាប់បែក​ចង្កោម និង​អាវុធ​គីមី ដែល​បំពាន​អនុសញ្ញា​អន្តរជាតិ ហើយ​បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ជីវិត និង​សុខភាព​របស់​កងទ័ព​កម្ពុជា និង​ជន​ស៊ីវិល រួម​ទាំង​កុមារ​ផង បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ អាគារ​សាធារណ​: សាលារៀន មន្ទីរពេទ្យ និង​ប្រាសាទបុរាណ​ខ្មែរ​ដូចជា​ប្រាសាទព្រះវិហារ និង​ប្រាសាទ​តា​ក្របី​ជាដើម។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា ឲ្យ​ដឹង​ដែរ​ថា ចំពោះ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត វិញ ពួកគេ ត្រូវ​ទទួលខុសត្រូវ​លើ​ផ្នែក​ឧក្រិដ្ឋកម្ម​លើ​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​ជួញដូរ និង​ឃុំខ្លួន នៅក្នុង​មជ្ឈមណ្ឌល​ឆបោក ក្រោម​ការ​ការពារ​ដោយ​រដ្ឋ ដោយ​មូលហេតុ​ទុក​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​ខុសច្បាប់។ ទោះបីជា​បាន​ដឹង​ពី​ការវាយប្រហារ​របស់​កង​ទ័ព​ថៃ​ក្តី ក៏​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​បាន​ជម្លៀស​ជន​ស៊ីវិល​ទាំងនោះ ចេញ​ពី​មជ្ឈមណ្ឌល​ឆបោក​ឡើយ។

សូម​ទស្សនា​បទសម្ភាសន៍​បន្ថែម​ជាមួយ​ប្រធាន​ស្ថាប័ន​កិច្ចការបរទេស​នៃ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា អ្នកស្រី ធិត គឹមហ៊ុន និង​លោក អ៊ូ សាមឌី ដូច​តទៅ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ