វេទិកាអ្នកស្ដាប់៖ ការរៀបចំកម្មវិធី “នគរសង្ក្រាន្ដ”
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី ឱ្យរៀបចំកម្មវិធី “នគរសង្រ្កាន្ត” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។ លោកអះអាងថា ការរៀបចំកម្មវិធីនេះ មានគោលបំណងឱ្យពលរដ្ឋបានសប្បាយរីករាយ និងបំភ្លេចទុក្ខកង្វល់នានា។
ទោះជាយ៉ាងណា សាធារណជន និងអ្នកនយោបាយប្រឆាំង មួយចំនួន មិនពេញចិត្តចំពោះការរៀបចំកម្មវិធីសប្បាយ ខណៈកម្ពុជាទើបរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ធ្វើឲ្យពលរដ្ឋជាច្រើនបាត់បង់ដីធ្លីផ្ទះសម្បែង ខ្វះស្បៀងអាហារ និងពលរដ្ឋទូទៅក៏រងគ្រោះដោយសារ តម្លៃប្រេងសាំង និងទំនិញ ឡើងថ្លៃបញ្ហាអត់ការងារធ្វើ ជាដើម។
តើក្នុងបរិបទបែបនេះលោក ហ៊ុន ម៉ានី ឬរដ្ឋាភិបាលគួររៀបចំកម្មវិធីសប្បាយរីករាយ ឬគួរដោះស្រាយ បញ្ហាជាក់ស្តែងរបស់ពលរដ្ឋជាមុន?










