ស្លាក: ជនភៀសសឹក
សង្គមស៊ីវិលជំរុញឱ្យរដ្ឋផ្តល់ជំនួយរយៈពេលវែងដល់ជនភៀសសឹក ខណៈ ស.ស.យ.ក គ្រោងរៃអង្គាសតាមការប្រកួតបាល់ទាត់
ការលើកឡើងនេះ ខណៈសហភាពសហព័ន្ធយុវជនកម្ពុជា ឬ ស.ស.យ.ក ដឹកនាំដោយកូនប្រុសពៅរបស់លោក ហ៊ុន សែន គ្រោងរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ នៅថ្ងៃទី២៩ ខែសីហា ដើម្បីរៃអង្គាសថវិកា និងសម្ភារៈជួយពលរដ្ឋដែលកំពុងរស់នៅក្នុង «ភូមិរង់ចាំ»។
អ្នករាយការណ៍ពិសេសអ.ស.បគ្រោងចុះជួបជនភៀសសឹកកម្ពុជា និងពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ធ្វើកិច្ចសហប្រតិបត្តិការពេញលេញជាមួយតំណាងពិសេសអង្គការសហប្រជាជាតិ ដើម្បីរកប្រយោជន៍ឱ្យប្រទេសកម្ពុជា
អាជ្ញាធរខេត្តឧត្ដរមានជ័យបង្ខំជនភៀសសឹកឱ្យចាកចេញពីជំរំ ទៅរស់នៅផ្ទះវិញ
រីឯជនភៀសសឹក ខ្លះទៀត មិនព្រមតាម ការណែនាំរបស់អាជ្ញាធរ មានតែបង្ខំចិត្តផ្លាស់ទីតាំង ទៅបោះតង់កៅស៊ូ នៅក្បែរ ផ្ទះបណ្ដោះអាសន្ន ដែលអាជ្ញាធររៀបចំឱ្យ ដោយត្រូវ ចំណាយ ថវិកា ថ្លៃជួលត្រាក់ទ័រ ឈូសឆាយព្រៃ សម្រាប់បោះតង់នៅដោយខ្លួនឯង។
ជនភៀសសឹកជាច្រើនគ្រួសារបន្តរស់នៅក្រោមតង់កៅស៊ូទាំងលំបាក និងខ្វះការឧបត្ថម្ភពីរដ្ឋាភិបាល
បច្ចុប្បន្នពួកគាត់ ដើរបេះបន្លែតាមវាលស្រែ និងដើរចាប់ត្រីតាមបឹងបួក្បែរៗជំរំ យកមកធ្វើជាម្ហូបប្រចាំថ្ងៃ។
ជនភៀសសឹកជិត២០០គ្រួសារនៅឧត្តរមានជ័យត្អូញត្អែរពីជីវភាពខ្វះខាត និងពិបាករស់នៅពេលភ្លៀងធ្លាក់ម្ដងៗ
ជនភៀសសឹករស់នៅក្រោមតង់កៅស៊ូជាង ២០០គ្រួសារ នៅស្រុកចំនួន២ ក្នុងខេត្តឧត្តរមានជ័យ ត្អូញត្អែរពីជីវភាពខ្វះខាត និង ពិបាករស់នៅ ពេលមានភ្លៀងធ្លាក់ រួមនឹងខ្យល់កន្ទ្រាក់ ម្ដងៗ ។ ទន្ទឹមគ្នានោះ ជនភៀសសឹកមួយចំនួន នៅតែពុំទាន់ដឹងច្បាស់ថារដ្ឋាភិបាល នឹងដោះស្រាយបញ្ហាជូនគាត់បែបណានោះទេ ខណៈការផ្ដល់ផ្ទះបណ្ដោះអាសន្នក៏គ្មាន។បើទោះជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានរៀបចំផ្ទះថ្មី និងផ្ទះបណ្ដោះអាសន្នរាប់ពាន់ខ្នងផ្ដល់ឱ្យជនភៀសសឹក ដែលបាត់បង់ដីធ្លី និងផ្ទះសម្បែង ក្រោយពីថៃ...
ជនភៀសសឹកខ្លះមិនរីករាយថ្ងៃចូលឆ្នាំថ្មី ព្រោះកំពុងប្រឈមបញ្ហាជីវភាពខ្វះខាត
ពួកគាត់ស្នើឱ្យរដ្ឋាភិបាល គិតគូរជីវភាពជនភៀសសឹកជាអាទិភាព ហើយពន្លឿនការទាមទារទឹកដីដែលបាត់បង់ទាំងនោះ មកឱ្យពលរដ្ឋវិញឱ្យបានឆាប់បំផុត។
វេទិកាអ្នកស្ដាប់៖ ការរៀបចំកម្មវិធី “នគរសង្ក្រាន្ដ”
https://youtu.be/p7WZKC7eeZQវេទិកាអ្នកស្ដាប់៖ ការរៀបចំកម្មវិធី "នគរសង្ក្រាន្ដ”លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី ឱ្យរៀបចំកម្មវិធី “នគរសង្រ្កាន្ត” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។ លោកអះអាងថា ការរៀបចំកម្មវិធីនេះ មានគោលបំណងឱ្យពលរដ្ឋបានសប្បាយរីករាយ និងបំភ្លេចទុក្ខកង្វល់នានា។ទោះជាយ៉ាងណា សាធារណជន និងអ្នកនយោបាយប្រឆាំង មួយចំនួន មិនពេញចិត្តចំពោះការរៀបចំកម្មវិធីសប្បាយ ខណៈកម្ពុជាទើបរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ធ្វើឲ្យពលរដ្ឋជាច្រើនបាត់បង់ដីធ្លីផ្ទះសម្បែង ខ្វះស្បៀងអាហារ...
ពលរដ្ឋ និងមន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន សែន គួរចុះសួរសុខទុក្ខកងទ័ពជួរមុខ និងជនភៀសសឹកឱ្យញឹកញាប់
ការស្នើនេះ ក្រោយពីលោក ហ៊ុន សែន បានទៅសួរសុខទុក្ខ តារាកំប្លែងម្នាក់ ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាលម៉ែត្រភ្នំពេញ និងបង្ហោះរូបថតនៅលើហ្វេសប៊ុក។
អង្គការសង្គមស៊ីវិលគាំទ្រ អង្គការសហប្រជាជាតិ សិក្សាប៉ាន់ប្រមាណពហុវិស័យ ដើម្បីកំណត់អាទិភាព ផ្តល់ជំនួយទាន់ពេលវេលាដល់ពលរដ្ឋភៀសសឹក
អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស គាំទ្រសកម្មភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា និងវេទិកាឆ្លើយតបមនុស្សធម៌ (HRF) ដែលចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ជនភៀសសឹក។













