ស្លាក: សង្គ្រាមខ្មែរថៃ
ថៃព្រមានកម្ពុជាមិនឱ្យយករឿងជម្លោះព្រំដែនមកនិយាយក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី
ក្នុងនោះ ភាគីថៃបានប្រកាសដាក់លិខិតតវ៉ាទៅកាន់អគ្គលេខាធិការរបស់អង្គការ ហ្វ្រង់កូហ្វូនី ដើម្បីប្រឆាំងនឹងកម្ពុជា និងបញ្ជូនតំណាងរបស់ខ្លួន ក្នុងតួនាទីជាអ្នកសង្កេតការណ៍ដើម្បីតាមដានកិច្ចប្រជុំនេះ។
ប្រមុខការទូតថៃបដិសេធចរចាព្រំដែនគោកជាមួយកម្ពុជានៅចំពោះមុខប្រមុខការទូតចិនជាអាជ្ញាកណ្ដាល
កិច្ចពិភាក្សាត្រីភាគី ជាលក្ខណៈក្រៅក្រៅផ្លូវការនេះ ធ្វើឡើងក្នុងអំឡុងពេលដែលប្រមុខការទូតកម្ពុជា និងថៃ បានទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅប្រទេសចិន ហើយត្រូវប្រមុខការទូតចិន អញ្ជើញឱ្យមកជួបពិភាក្សាគ្នា។
យោធាថៃបានពង្រីកកម្លាំងត្រៀមប្រយុទ្ធនៅតំបន់ភ្នំ៦៤២ ព្រំដែនខេត្តឧត្តរមានជ័យ ក្រោយបណ្ដេញទាហានខ្មែរ
ទាហានខ្មែរអះអាងថា បច្ចុប្បន្នកងកម្លាំងរបស់កម្ពុជាបានដកថយមកនៅប៉ែកខាងក្រោម និងកំពុងស្ថិតក្នុងក្នុងស្ថានភាពបញ្ឈរជើង ដើម្បីរង់ចាំបញ្ជាពីថ្នាក់លើ។
មន្ត្រីយោធាថា ទាហានជាច្រើននាក់បានស្លាប់ដោយគ្មានបញ្ជាក់មូលហេតុត្រឹមត្រូវក្រោយផ្អាកសង្គ្រាមតាមព្រំដែន
ក្នុងនោះទាហានមួយចំនួនខ្មែរបានបញ្ជាក់ថា ករណីស្លាប់របស់យោធិនខ្លះ មានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម ដោយមិនមែនជាឧបទ្ទវហេតុ ឬគ្រោះថ្នាក់ក្នុងការងារនោះឡើយ ក៏ប៉ុន្តែករណីនេះត្រូវបានថ្នាក់លើបញ្ជាឱ្យបិទសំណុំរឿង និងធ្វើកំណត់ហេតុដោយបំភ្លៃការពិត។
អ្នកឃ្លាំមើលថា យោធាថៃរំលោភបទឈប់បាញ់តាមរយៈការសង់លេណដ្ឋានលើទឹកដីកម្ពុជា
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន នៅថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្ដែងនៅទីតាំង។
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាប្ដឹងថៃទៅតុលាការអន្តរជាតិ ខណៈលោក ហ៊ុន ម៉ាណែត ប្ដេជ្ញាបន្តដោះស្រាយជម្លោះតាមការទូត
អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិឱ្យបានឆាប់រហ័ស ប្រសិនបើលោក ហ៊ុន ម៉ាណែត ពិតជាចង់ដោះស្រាយជម្លោះដោយសន្តិវិធីមែននោះ គឺមិនត្រូវអូសបន្លាយពេលវេលាឱ្យយោធាថៃបន្តឈ្លានពានទឹកដីកម្ពុជាតាមតែអំពើចិត្តដូចរាល់ថ្ងៃនោះឡើយ។
លោក ហ៊ុន ម៉ាណែត បន្តវាយប្រហារលើបក្សប្រឆាំងដែលរិះគន់រឿងបាត់ដីទៅថៃ
មន្ត្រីបក្សប្រឆាំងថា ការយកព័ត៌មានថៃ ដែលគ្មានមូលដ្ឋាន ដើម្បីវាយប្រហារអ្នករិះគន់ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ ព្រោះជាការការពារសត្រូវឈ្លានពានទឹកដីកាន់តែស្របច្បាប់។
អ្នកឃ្លាំមើលថា កម្ពុជានៅតែអាចទាមទារប្រាសាទតាក្របីនិងប្រាសាទខ្នារមកវិញបាន បើកម្ពុជាប្ដឹងថៃទៅតុលាការអន្តរជាតិ
ការលើកឡើងនេះ ក្រោយពីក្រសួងវប្បធម៌ថៃប្រកាសថា ប្រាសាទតាក្របី និងប្រាសាទខ្នារគឺជារបស់ថៃដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌជាតិ។
ប្រមុខការទូតកម្ពុជា និងថៃបានវាយប្រហារគ្នា ក្រោយកិច្ចប្រជុំ UNCLOS លើកទី២
ក្នុងនោះភាគីថៃបានរិះគន់កម្ពុជា ថា បានចេញសេចក្ដីថ្លែងការណ៍អំពីលទ្ធផល នៃកិច្ចប្រជុំនៅមុនការប្រការរបស់គណៈកម្មការផ្សះផ្សា និងចោទកម្ពុជាថាកេងចំណេញនយោបាយ។ ចំណែកប្រមុខការទូតកម្ពុជា បានធ្វើសេចក្ដីថ្លែងការណ៍ដោយរំលេចអំពីសកម្មភាពឈ្លានពានរបស់ភាគីថៃមកលើកម្ពុជា និងចង់ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។
លោក ហ៊ុន ម៉ាណែត ដាក់លក្ខខណ្ឌថ្មីក្នុងការជជែកព្រំដែនជាមួយលោក អ៊ុំ សំអាន នៅកម្ពុជា
អ្នកឃ្លាំមើលយល់ថា សាររបស់លោក ហ៊ុន ម៉ាណែត គឺជាយុទ្ធសាស្ត្រឌឺដងដើម្បីគេចវេះមិនទទួលសំណើរបស់លោក អ៊ុំ សំអាន ដែលស្នើឱ្យលើកលែងទោស មុនទៅកម្ពុជា។















