ស្លាក: សង្គ្រាមខ្មែរថៃ
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាឆក់ឱកាសស្នើអន្តរជាតិចូលរួមជួយដោះស្រាយវិវាទព្រំដែនខណៈកាសែតបរទេសបានផ្សាយច្រើន
ការអំពាវនាវនេះធ្វើឡើង ខណៈប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបានបន្តរាយការណ៍អំពីផលប៉ះពាល់ពីជម្លោះព្រំដែន ដែលអ្នកឃ្លាំមើលចាត់ទុកថា ជាសញ្ញានៃការយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់សហគមន៍អន្តរជាតិចំពោះស្ថានការណ៍នៅកម្ពុជា។
ទាហានខ្មែរនិងថៃបន្តប្រឈមមុខដាក់គ្នានៅតាមព្រំដែន ខណៈវិវាទការទូតកាន់តែមានភាពតានតឹង
ក្រៅពីភាពតានតឹងនៅតំបន់ខ្សែត្រៀមជួរមុខ កម្ពុជា និងថៃក៏កំពុងវាយប្រហារគ្នាទៅវិញទៅមក តាមរយៈសារឆ្លើយឆ្លងបែបការទូត និងតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។
អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលដែលបណ្ដោយឱ្យថៃបើកយន្តហោះយោធារំលោភដីខ្មែរតាមអំពើចិត្ត
ការលើកឡើងនេះ ក្រោយពីក្រសួងការបរទេសកម្ពុជា បានចេញលិខិតតវ៉ា ទៅកាន់ យោធាថៃ ដែលបានបើកឧទ្ធម្ភាគចក្រស៊ើបការណ៍ ចូលក្នុងដែនអាកាសកម្ពុជាយ៉ាងជ្រៅ ក្នុងភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយខុសច្បាប់។
យោធាថៃព្រមានកម្ពុជាមិនឱ្យលើកយកវិវាទព្រំដែនមកនិយាយក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី
យោធាថៃបានព្រមានថា ការណ៍ដែលកម្ពុជាយកបញ្ហាព្រំដែនទៅនិយាយក្នុងវេទិកាអន្តរជាតិនោះគឺមិនអាចជួយឱ្យកម្ពុជាទារទាមទឹកដីដែលយោធាថៃកំពុងកាន់កាប់តាមព្រំដែនបានមកវិញនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យស្ថានភាពជម្លោះកាន់តែតានតឹង ខណៈភាគីថៃនឹងវាយបកទៅកាន់កម្ពុជាវិញភ្លាមៗ។
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាប្រើភស្តុតាងអន្តរជាតិដើម្បីកំណត់ថាអ្នកណាបើកការប្រយុទ្ធមុនក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
ការអះអាងនេះបន្ទាប់ពី អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា បានបដិសេធការលើកឡើងរបស់ នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់យោធាថៃលោក ប្រាប៉ាស សុនចៃឌី (Prapas Sonjaidee) ដែលបានចោទថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុននៅក្នុងសង្គ្រាមតាមព្រំដែន។
ស៊ីម៉ាក់រកឃើញថា សំណល់យុទ្ធភណ្ឌពីសង្គ្រាមថៃឈ្លានពានបង្កផលប៉ះពាល់លើផ្ទៃដីកម្ពុជាជាង៣៨ម៉ឺនហិកតារ
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC លោក ហេង រតនា បានលើកឡើងថា ផ្ទៃដីដែលរងផលប៉ះពាល់នោះ មានទាំងភូមិដ្ឋានពលរដ្ឋ ផ្ទះសម្បែង សាលារៀន ប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជននានា។
យោធាថៃចេញលិខិតតវ៉ា ក្រោយកាសែតបារាំងចុះផ្សាយដោយរំលេចថា «ថៃឈ្លានពានកម្ពុជា»
យោធាថៃលើកឡើងថា ខ្លឹមសាររបស់កាសែតបារាំងនេះ មិនអាចយកមកធ្វើជាភស្តុតាងដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃបាននោះឡើយ ក្រៅតែពីការចូលតុចរចា។
រដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យដោះស្រាយជម្លោះព្រំដែនជាមួយថៃតាមច្បាប់អន្តរជាតិ
មន្ត្រីបក្សប្រឆាំង យល់ថា ការអំពាវនាវដដែលៗរបស់រដ្ឋាភិបាលកម្ពុជា មិនមានប្រយោជន៍ឡើយ ប្រសិនបើគ្មានវិធានការទប់ស្កាត់ជាក់ស្តែងទេនោះ។
ថៃបន្តធ្វើសមយុទ្ធយោធាជើងគោក ក្រោយបញ្ចប់សមយុទ្ធដែនអាកាសជាមួយចិន ដោយប្រកាសត្រៀមប្រយុទ្ធក្នុងសង្គ្រាមពិត
អ្នកឃ្លាំមើលថា សកម្មភាពសមយុទ្ធរបស់យោធាថៃ អាចជាការពង្រីកឥទ្ធិពលក្នុងតំបន់ ខណៈថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា និងអស្ថិរភាពនៅតំបន់ព្រំដែនភាគខាងជើងជាប់មីយ៉ាន់ម៉ា និងតំបន់ភាគខាងត្បូង។
លោក ហ៊ុន សែន ថាថៃបង្កសង្គ្រាមឈ្លានពានលើកម្ពុជា ដោយប្រើលេសឧក្រិដ្ឋកម្មឆបោកអនឡាញ
អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺជារឿងល្អ ប៉ុន្តែមិនអាចដាក់សម្ពាធឱ្យភាគីថៃដកទ័ពចេញពីទឹកដីកម្ពុជាវិញនោះទេ ប្រសិនបើកម្ពុជា មិនប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។













