ស្លាក: សង្គ្រាមខ្មែរថៃ
កម្ពុជាច្រានចោលការអះអាងរបស់ថៃដែលចោទថា ពលរដ្ឋខ្មែររស់នៅលើទឹកដីថៃតាំងពីទសវត្សរ៍ឆ្នាំ១៩៧០
លោក លុយ ដាវីត បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកបានធ្វើបទអន្តរាគមន៍ដើម្បីបំភ្លឺខ្លឹមសារនៃការលើកឡើងរបស់ប្រតិភូថៃ ពាក់ព័ន្ធនឹងប្រជាជនភៀសសឹកកម្ពុជានៅតំបន់ព្រំដែន។
យោធាថៃបញ្ចេញអាវុធទំនើប និងព្រមានកម្ពុជាកុំឱ្យប្រឆាំងថៃ ខណៈមេដឹកនាំកម្ពុជាកំពុងឈ្លោះគ្នាជាមួយអ្នកប្រឆាំង
ជុំវិញការបង្ហាញសាច់ដុំរបស់យោធាថៃនេះ កម្ពុជាបានបន្តរក្សាភាពស្ងៀមស្ងាត់ ខណៈមេដឹកនាំកម្ពុជា កំពុងធ្វើសង្គ្រាមពាក្យសម្ដី និងវាយប្រហារក្រុមអ្នកប្រឆាំង ដែលបានបញ្ចេញមតិពីបញ្ហាព្រំដែន។
លោក ហ៊ុន ម៉ាណែត ថា ថៃធ្វើរបងជញ្ជាំងបេតុងតាមព្រំដែនមិនប៉ះពាល់ទឹកដីខ្មែរនោះទេ
ទន្ទឹមគ្នានោះ លោកបញ្ជាក់ថាមកទល់ពេលនេះ កម្ពុជាមិនបានបាត់បង់ទឹកដីនៅតំបន់ណាមួយនោះទេ គ្រាន់តែបាត់បង់ការគ្រប់គ្រងនៅតំបន់ខ្លះប៉ុណ្ណោះ។ មន្ត្រីបក្សប្រឆាំងចាត់ទុក ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ថា ជាសារ«បោកប្រាស់»ដើម្បីបិទបាំងការពិត។
ថៃបដិសេធការថ្លែងរបស់មេដឹកនាំកម្ពុជាដែលថា អាមេរិកបានប្រាប់ថៃឱ្យឈប់ឈ្លានពានកម្ពុជា
ក្រសួងការបរទេសថៃ បានចាត់ទុកការអះអាងរបស់មេដឹកនាំកម្ពុជានេះ គឺជាការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីកេងចំណេញនយោបាយ។
ទាហានខ្មែរមួយចំនួនបន្តឈរជើងនៅតាមព្រំដែនដើម្បីការពារទឹកដី ទោះក្នុងរដូវបុណ្យភ្ជុំ
ក្នុងថ្ងៃភ្ជុំបិណ្ឌនេះ ពួកគាត់បានថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម ដោយផ្ញើក្ដីនឹករលឹក និងស្នើដល់ប្រជាពលរដ្ឋកុំឱ្យភ្លេចដល់កងទ័ព ជាពិសេសវីរៈជនដែលបានពលី ដើម្បីឧទ្ទិសកុសលជូនពួកគាត់។
យោធាថៃកំពុងកែប្រែទីតាំងខ្សែបន្ទាត់ព្រំដែនជាឯកតោភាគីនៅជាប់ខេត្តបាត់ដំបង
យោធាថៃ អះអាងថា មូលហេតុដែលភាគីថៃកែប្រែអូរធម្មជាតិនេះ គឺដោយសារពលរដ្ឋខ្មែរបានចូលមករុករករ៉ែនៅតំបន់នេះ បណ្ដាលឱ្យផ្លូវទឹកផ្លាស់ប្ដូរទីតាំង។ អ្នកឃ្លាំមើលយល់ថា សកម្មភាពរបស់យោធាថៃ គឺជាការពង្រីកការឈ្លានពានក្រោយសង្គ្រាម ខណៈខេត្តបាត់ដំបងគ្មានតំបន់ដែលថៃទាមទារនោះឡើយ។
យោធាថៃចាប់ផ្ដើមដកទូកុងតឺន័រកែសម្រួលទីតាំងមួយចំនួននៅតំបន់ព្រំដែនអូរស្មាច់ក្នុងដីខ្មែរ
យោធាថៃបានប្រកាសថា ការកែសម្រួលទីតាំងយោធានេះ គឺដើម្បីពង្រឹងកម្លាំងទ័ព និងយុទ្ធសាស្រ្តប្រយុទ្ធនៅក្នុងករណីមានសង្គ្រាមផ្ទុះឡើងសាជាថ្មី។
ថៃបន្តរាយបន្លាលួស និងសង់សំណង់នៅតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ
អ្នកឃ្លាំមើលជំរុញឱ្យភាគីកម្ពុជារកវិធីទប់ស្កាត់សកម្មភាពឈ្លានពានរបស់ថៃនៅលើទីតាំងជាក់ស្ដែង ជាជាងការចរចាដែលមានភាពមិនច្បាស់លាស់ និងគ្មានទម្ងន់ផ្នែកច្បាប់ដើម្បីដាក់សម្ពាធឱ្យភាគីថៃគោរពតាម។
អតីតអ្នករស់នៅជុំរុំចាស់ និងទាហានស្នើឲ្យរដ្ឋាភិបាលប្ដឹងថៃ ករណីចោទពលរដ្ឋខ្មែររស់នៅក្នុងទឹកដីថៃ តាំងពីសម័យសង្គ្រាមស៊ីវិល
ពលរដ្ឋខ្មែរថា ការលើកឡើងរបស់តំណាងភាគីថៃនេះ គឺជាការកុហកទាំងស្រុង ព្រោះទីតាំងដែលថៃកំពុងឈ្លានពាន ដែលស្ថិតនៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ គឺជាអតីតជុំរុំចាស់ ដែលពលរដ្ឋខ្មែរបន្តរស់នៅក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យពលរដ្ឋធ្វើមាតុភូមិនិវត្ត។
កងទ័ពខ្មែរបារម្ភពីការបាត់បង់ទឹកដីមួយផ្នែកនៅតំបន់ព្រំដែនស្រុកអន្លង់វែង ក្រោយកម្ពុជាឯកភាពជាមួយថៃមិនពង្រីកទីតាំង
ទាហានខ្មែរថា ការឯកភាពនេះបានអនុវត្តឡើងតែចំពោះភាគីកម្ពុជាតែម្ខាងប៉ុណ្ណោះ ខណៈភាគីយោធាថៃនៅតែធ្វើសកម្មភាពឈូសឆាយ និងពង្រីកទីតាំងតាមអំពើចិត្តនៅក្នុងតំបន់ច្រកជាំនេះ។















