ស្លាក: សង្គ្រាមខ្មែរថៃ
រាជវង្សថៃផ្ដល់ជំនួយឱ្យយោធាថៃ បន្តសាងសង់របងជញ្ជាំងព្រំដែននៅខេត្តបាត់ដំបង
ព្រះអង្គម្ចាស់ក្សត្រីថៃអង្គនេះ បានលើកឡើងថា ការផ្ដល់ជំនួយឱ្យយោធាថៃសង់របងព្រំដែននេះ គឺដើម្បីប្រឆាំងនឹងកម្ពុជា ដែលម្ចាស់ក្សត្រីថៃរូបនេះហៅថាសត្រូវ។
តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យគ្រោងជួបរដ្ឋអាជ្ញា ICC នៅឡាអេ ដើម្បីដាក់ភស្តុតាងបន្ថែមពាក់ព័ន្ធជម្លោះកម្ពុជា-ថៃ
លោកមិនចង់បង្ហាញកាលបរិច្ឆេទជាក់លាក់នៃការជួបជាមួយរដ្ឋអាជ្ញា ICC ទេ ដោយសារបារម្ភថា អាចមានការព្យាយាមរារាំងដំណើរការក្រុមការងាររបស់លោក ពីសំណាក់មន្ត្រីរបស់លោក ហ៊ុន ម៉ាណែត។
អ្នកឃ្លាំមើលសង្គមជំរុញកម្ពុជាប្រើយន្តការអន្តរជាតិ ដើម្បីឆ្លើយតបជម្លោះព្រំដែនជាមួយថៃ
ការអះអាងនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការសាងសង់លេណដ្ឋានយោធាថ្មីនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា និងផែនការពង្រីកបណ្ដាញអគ្គិសនីរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ ៣៥០ ព្រមទាំងឱ្យភាគីថៃដកកងកម្លាំងចេញពីតំបន់ដែលបានកាន់កាប់ដោយខុសច្បាប់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
យោធាថៃសាងសង់រូបសំណាក និងត្រៀមរៀបចំពិធីនៅប្រាសាទតាក្របី ដើម្បីបន្លំព្រឹត្តិការណ៍ឈ្លានពានមកលើកម្ពុជា
ក្នុងនោះ យោធាថៃបានឃោសនាឱ្យពលរដ្ឋថៃចូលរួមកម្មវិធីរត់ប្រណាំងនៅតំបន់ប្រាសាទតាក្របី ដើម្បីអូសទាញអ្នកទស្សនា និងប្រមូលមូលនិធិអភិវឌ្ឍក្នុងតំបន់ប្រាសាទបុរាណខ្មែរមួយនេះ។
ទាហានថៃបង្កសំឡេងផ្ទុះជាបន្តបន្ទាប់នៅតំបន់ព្រំដែនអូរស្មាច់ដោយមិនដឹងមូលហេតុ
ទាហានខ្មែរថា សំឡេងផ្ទុះនេះ ដូចគ្នាទៅនឹងសំឡេងបាញ់កាំភ្លើងវែងប្រភេទ M-16 ដែរ។ ទោះជាយ៉ាងណា ទាហានខ្មែរមិនបានផ្ទុះអាវុធ ឬបាញ់តបតទៅកាន់ភាគីថៃវិញនោះឡើយ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលស្នើអន្តរជាតិដាក់សម្ពាធថៃឱ្យដកកងកម្លាំងចេញពីដីកម្ពុជា មុនជជែករឿងបោះបង្គោលព្រំដែន
លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធ្វើសកម្មភាពការទូតឱ្យបានខ្លាំងក្លាដើម្បីឱ្យមានការចូលរួមពីសហគមន៍អន្តរជាតិ និងភាគីទីបីក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែន។
អនុព័ន្ធយោធាចិនធានាចំពោះថៃ មិនឱ្យកម្ពុជាប្រើអាវុធចិនដើម្បីប្រឆាំងថៃ
អ្នកឃ្លាំមើលលើកឡើងថា ចិនកំពុងយកបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីស្វែងរកប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។
ជនភៀសសឹកដែលបាត់បង់ផ្ទះនិងដីនៅព្រំដែនស្នើសុំរដ្ឋាភិបាលផ្តល់កម្មសិទ្ធិច្បាស់លាស់នៅតំបន់ថ្មី
ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីអង្គការការពារសិទ្ធិមនុស្សលីកាដូ បានបង្ហាញរូបភាពពីផ្កាយរណបឃើញថា ផ្ទះប្រជាពលរដ្ឋយ៉ាងហោចណាស់ ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួន នៅក្នុងភូមិចំនួន៣ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានបំផ្លាញ បន្ទាប់ពីកម្ពុជា-ថៃមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥មក។
អ្នកឃ្លាំមើលសង្គមជំរុញឱ្យកម្ពុជាបន្តប្រើការទូត និងច្បាប់អន្តរជាតិ ដោះស្រាយវិវាទព្រំដែនជាមួយថៃ
ប៉ុន្តែពួកគេថា កម្ពុជាក៏គួរបន្តពង្រឹងកិច្ចការទូត និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះវិវាទព្រំដែនជាមួយថៃ។
អ្នកឃ្លាំមើលថាការយកសំឡេងពលរដ្ឋមកប្រឆាំងនឹងរបាយការណ៍របស់ប្រេសិត UN របស់យោធាថៃ នឹងធ្វើឱ្យជម្លោះព្រំដែនកាន់តែរ៉ាំរ៉ៃ
អ្នកឃ្លាំមើលលើកឡើងថា ការយកសំឡេងពលរដ្ឋមកប្រឆាំងនឹងរបាយការណ៍អន្តរជាតិ របស់យោធាថៃ នឹងធ្វើឱ្យជម្លោះព្រំដែនកាន់តែរ៉ាំរ៉ៃ។















