ស្លាក: ព្រៃព្រះរការ
សកម្មជន និងសហគមន៍រកឃើញបទល្មើសព្រៃឈើរាប់រយករណីក្នុងដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ
សកម្មជនបរិស្ថាន និងសហគមន៍ព្រៃព្រះរកា ខេត្តព្រះវិហារ បានរកឃើញបទល្មើសព្រៃឈើរាប់រយករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរកា។ ពួកគាត់ថា បច្ចុប្បន្នតំបន់ព្រៃការពារមួយនេះ ហាក់គ្មានមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធឈរជើងការពារទប់ស្កាត់នោះឡើយ។







