តុលាការខេត្តត្បួងឃ្មុំសម្រេចឃុំខ្លួនកសិករលោក សំ សុភាង នៅពន្ធនាគារ បណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម» ពាក់ព័ន្ធការនិយាយរិះគន់លោក ហ៊ុន សែន រឿងទឹកដីនៅ ព្រំដែនកម្ពុជា-ថៃ។ សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលប្រើប្រាស់យន្តការ ពន្យល់ អប់រំ ជាជាង ចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនពលរដ្ឋ ដែលបញ្ចេញមតិពីបញ្ហា ប្រទេសជាតិ។
អ្នកឃ្លាំមើលជំរុញឲ្យចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់លើមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រួប និងអ្នកពាក់ព័ន្ធ
ការលើកឡើងនេះ គឺក្រោយពីក្រសួងមហាផ្ទៃ ផ្អាកការងារមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រូបពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ។






